ផែព្រះសីហនុរកចំណូលបានជិត ៩០លានដុល្លារ ខណៈចំណូលផែភ្នំពេញរកបានជិត ៤០លានដុល្លារ ក្នុងឆ្នាំ២០២២
Posted by -
Phoung Somphors
Published on -
16/2/2023 11:58 PM

ភ្នំពេញ៖ ក្នុងឆ្នាំ២០២២កន្លងទៅ ការដឹកជញ្ជូនួទំនិញឆ្លងកាតកំពង់ផែក្រុងព្រះសីហនុមានការកើនឡើងចំនួន ២,៤៥ភាគរយ ដោយរកចំណូលបាន ៨៦លានដុល្លារ ខណៈការដឹកជញ្ជូនទំនិញរបស់កំពង់ផែភ្នំពេញក៏មានការកើនឡើងជាង​ ១៧ភាគរយ ដោយរកចំណូលចូលជាតិបាន ៤០លានដុល្លារ។ នេះបើតាមការឱ្យដឹងពីឯកឧត្តមរដ្ឋមន្រ្តីស៊ុន ចាន់ថុល ក្នុងពិធីកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ កុម្ភៈ២០២៣។

ឯកឧត្តមរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងទៀតថា ការរីកចម្រើននៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកនៅតាមកំពង់ផែសំខាន់ៗទាំងនេះ ដោយសារតែការនាំចេញនូវកសិផលកម្ពុជាមានការកើនឡើង ព្រមជាមួយនឹងការនាំចេញផលិតផលវាយភ័ណ្ឌកាត់ដេរ​ទៅទីផ្សារបរទេសកើនឡើងផងដែរ។ ពិសេស ការដាក់ឱ្យអនុវត្តប្រព័ន្ធ Port EDI ដែលធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃមកធ្វើការលើប្រព័ន្ធអនឡាញវិញ ក្រោមជំនួយរបស់អង្គការ JICA ជប៉ុន នៅកំពង់ផែព្រះសីហនុ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236