ត្រឹមតែ ៣ថ្ងៃ ផ្លែមៀនខ្មែរដាក់លក់លើវេបសាយ Alibaba បានរហូតដល់ ១៨តោន!
Posted by -
Phoung Somphors
Published on -
20/2/2023 11:43 AM

ភ្នំពេញ៖ ក្នុងរយៈពេលត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ​ ផ្លែមានរបស់កម្ពុជាដាក់លក់លើកវេបសាយក្រុមហ៊ុន Alibaba របស់ចិនបានរហូតដល់ ១៨តោន។ នេះបើតាមការបស់បញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឯកឧត្តមប៉ាន សូរស័ក្តិ ក្នុងកិច្ចប្រជុំលើកទី១ លើការពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Alibaba ក្នុងការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអនឡាញបរទេស។

ឯកឧត្តមរដ្ឋមន្រ្តី បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មបានខិតខំធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Alibaba ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងគណៈកម្មការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ ហើយជាលទ្ធផលបឋមក្រុមការងារបានចូលរួមប្រជុំចំនួន៣លើក ជាមួយក្រុមហ៊ុន Alibaba រហូតដល់ឈានដល់ការសម្រេចនូវសេចក្ដីព្រាងអនុស្សរណៈនៃការយោគយល់គ្នានេះ។

ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានឱ្យដឹងទៀតថា ការត្រៀមចូល eWPT របស់ Alibaba ក្រសួងពាណិជ្ជកម្ម បានសហការជាមួយវិស័យឯកជនដោយបាននាំចេញផ្លៃមៀនទៅប្រទេសចិន ដោយដាក់លក់នៅលើថ្នាលបច្ចេកវិទ្យារបស់ក្រុមហ៊ុន Alibaba ត្រឹមតែរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ ផ្លែមៀនរបស់កម្ពុជាលក់បានរហូតដល់ ១៨តោន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃអំពីការផ្ដល់ធាតុចូលសំខាន់ៗបន្ថែម ពីគ្រប់ភាគីពាក់ព័ន្ធ និងបានផ្ដល់អនុសាសន៍ដល់ក្រុមការងារ ដើម្បីបន្តផ្ដល់នូវធាតុចូលបន្ថែមនិងរៀបចំកិច្ចប្រជុំបន្តបន្ទាប់ដើម្បីជម្រុញឱ្យការចូល eWPT បានឆាប់រហ័សស្របតាមយុគសម័យឌីជីថល៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236