ក្រសួងពាណិជ្ជកម្ម ជំរុញឲ្យសហគ្រិនខ្មែរចូលរួមពិព័រណ៍​ Style Bangkok 2023 នៅថៃ
Posted by -
Phoung Somphors
Published on -
20/2/2023 12:37 PM

ភ្នំពេញ៖ នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រថៃឡង់ដ៍ នឹងរៀបចំពិព័រណ៍ Style Bangkok 2023 នៅថ្ងៃទី២២-២៦ ខែមីនា ឆ្នាំ២០២៣ខាងមុខ នាទីក្រុងបាងកកប្រទេសថៃឡង់ដ៍។

បើសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០២៣ ពិព័រណ៍ Style Bangkok 2023 នេះផ្តោតសំខាន់លើសម្ភារតុបតែងលម្អក្នុងគេហដ្ឋាន ផលិតផលសម្លៀកបំពាក់ វត្ថុអនុស្សាវរីយ៍និងគ្រឿងសង្ហារឹម។

បណ្តាសហគ្រិន និងសាធារណជនទូទៅមានបំណងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើសូមទាក់ទងមកកាន់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មដើម្បីបំពេញបែបបទចូលរួមតាមរយៈអាស័យដ្ឋាន៖ ដីឡូតិ៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ីភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅមន្ត្រីសម្របសម្រួលតាមរយៈ លេខទូរស័ព្ទ៖ ០១២ ៧៧៧ ៩៥៩ ឬអ៊ីម៉ែល cheaputhea@yahoo.com​

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236