ឱកាសការងារជិត៦០០កន្លែង បើកឱ្យដាក់ពាក្យសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុនធំៗ នៅថ្ងៃទី២៣ កុម្ភៈ ក្នុងក្រសួងការងារ
Posted by -
Phoung Somphors
Published on -
22/2/2023 12:17 PM

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) សហការជាមួយ សសយក វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងរៀបចំវេទិកាការងារ ដោយមានក្រុមហ៊ុនធំៗចំនួន៨ ចូលរួមផ្តល់ឱកាសការងារសរុបចំនួន៥៩២ កន្លែង។ វេទិកាការងារនេះ នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រុមហ៊ុនធំៗទាំង៨ ក្នុងនោះមាន៖ ហាងម៉ាស្ទ័រស៊ុគីស៊ុប ក្រុមហ៊ុន WOW NOW ក្រុមហ៊ុន KOFI, វ័នម៉រ, ធនាគារឯកទេស AEON ក្រុមហ៊ុនLand &home EL&H ធនាគារមហានគរ និងក្រុមហ៊ុន Truemoney។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យនិងសម្ភាសដោយផ្ទាល់ជាមួយ តំណាងក្រុមហ៊ុនទាំងអស់នោះបានដោយងាយស្រួល។

ដើម្បីទទួលព័ត៌មានបន្ថែមសូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236