ឆ្នាំ២០២២ មានស្រ្តីជាង៦០% ជាម្ចាស់អាជីកម្ម ឬអ្នកធ្វើធុរកិច្ច ដែលជាអត្រាខ្ពស់ក្នុងតំបន់
Posted by -
Phoung Somphors
Published on -
24/3/2023 11:19 AM

ភ្នំពេញ៖ ក្នុងវិស័យសេដ្ឋកិច្ចនៅកម្ពុជាស្ត្រី​ បានក្លាយជាកម្លាំងចលករ ដែលបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម។ បើតាមលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី កម្លាំងពលកម្មស្រ្តីមានប្រមាណ៨៤ % ហើយស្រ្តីប្រមាណ ៦១% ជាម្ចាស់អាជីកម្ម ឬអ្នកធ្វើធុរកិច្ចដែលជាអត្រាខ្ពស់ក្នុងតំបន់។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានបង្ហាញរបាយការណ៍អំពីលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ថា ស្ត្រីជាម្ចាស់ក្រុមហ៊ុនមានកើនឡើងចន្លោះពី២០% ទៅ ២២% និងស្ត្រីជាម្ចាស់សហគ្រាសកើនពីចន្លោះពី ៣០% ទៅ ៣២%។

ទន្ទឹមនេះ លោកជំរាវ ក៏បានបញ្ជាក់បង្ហាញអំពីបញ្ហាប្រឈមនិងកង្វល់មួយចំនួន ដែលត្រូវបន្តរួមគ្នាដោះស្រាយ តាមរយះយន្តការបញ្ជ្រាបយេនឌ័រនៅថ្នាក់ជាតិ និងក្រោមជាតិ កិច្ចការពារសិទ្ធិស្ត្រីតម្រូវឱ្យមានការអភិវឌ្ឍធនធានមនុស្ស និងការធ្វើទំនើបកម្មស្ថាប័ន ពង្រីកវិសាលភាពការងារ។ យន្តការដោះស្រាយនេះ ដើម្បីឆ្លើយតបទៅការវិវត្តន៍ថ្មីៗ និងបញ្ហារបស់ស្ត្រីនិងក្មេងស្រី មានជាអាទិ៍ បទពិសោធន៍ ចំណេះដឹង ជំនាញ ទីផ្សារការងារ និងមុខរបរនិងសុវត្ថិភាពពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថលដើម៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236