ជប៉ុន ផ្តល់ជំនួយជាង៣០លានដុល្លារ ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង
Posted by -
Phoung Somphors
Published on -
24/3/2023 11:19 AM

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៣,៩៨៦ យ៉េន(ប្រមាណ ៣០,៦លានដុល្លារ) ដើម្បីអនុវត្ត«គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង»។ ហិរញ្ញប្បទាននេះ ត្រូវបានចុះហត្ថលេខដោយឯកឧត្តម ប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងឯកឧត្តម តាកេ ហ្ស៊ឺនសឹកិ រដ្ឋលេខាធិការនៃក្រសួងការបរទេសជប៉ុនកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានសរសេរថា ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុននឹងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាបន្តបន្ទាប់របស់រដ្ឋាភិបាលកម្ពុជា។ បន្ថែមពីនេះ គឺធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើរដែលមានស្រាប់និងកិច្ចសហប្រតិបត្តិការកំពុងលូតលាស់លើគ្រប់វិស័យរវាងប្រទេសទាំងពីរដែលនៅក្នុងឆ្នាំនេះ កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236