ក្រុមហ៊ុនចំនួន៣ ដែល ន.ប.ធ ទទួលស្គាល់ជាក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច
Posted by -
Phoung Somphors
Published on -
28/2/2023 3:55 PM

ភ្នំពេញ៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ)​ បានផ្តល់ការទទួលស្គាល់ដល់ក្រុមហ៊ុនចំនួន៣ជាក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច ដោយក្រុមហ៊ុនទាំងបីបានបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់ តាមបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

បើតាមសេចក្តីជូនដំណឹងរបស់និយ័តករបរធនបាលកិច្ចកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រុមហ៊ុនទាំងបី ដែល ន.អ.ធទទួលស្គាល់ជាក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច រួមមាន ក្រុមហ៊ុន ស៊ី ភី អែលខេមបូឌា ប្រភឺធី លីមីធីត (C.P.L Cambodia Properties Limited), ក្រុមហ៊ុន មេហ្គា អាសិត មេនេចមិន (Mega Asset Management Co.,Ltd) និងក្រុមហ៊ុន ខូហ្ស៊ីហូម ឯ.ក (Cozy Co., Ltd)។

ដូច្នេះ បរធនបាល បរធនបាលទាយកឬអ្នកផ្តល់វិភាគទានបរធនបាលកិច្ច បុគ្គលផ្តល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ចនិងសាធារណៈទូទៅ ដែលមានបំណងចង់ប្រើប្រាស់សេវាវាយតម្លៃក្នុងវិស័យបរធនបាលកិច្ចអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុនទាំងបីខាងលើបាន៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236