រដ្ឋាភិបាល ដាក់ផែនការបណ្តុះសិស្សនិស្សិតលើជំនាញវិជ្ជាជីវៈឱ្យបាន១,៥លាននាក់ ត្រឹមឆ្នាំ២០២៤
Posted by -
Phoung Somphors
Published on -
28/2/2023 4:34 PM

ភ្នំពេញ៖ ជំនាញបច្ចេកទេសគឺជាជំនាញត្រូវ​ នឹងតម្រូវការចាំបាច់ នៃសង្គមកម្ពុជាបច្ចុប្បន្ន ដែលយើងត្រូវបង្កើននិងពង្រឹងឱ្យកាន់តែល្អប្រសើរថែមទៀត។ នេះបើតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ខណៈដែលសម្តេចបានដាក់ចេញផែនការឱ្យបណ្ដុះបណ្ដាលលើជំនាញវិជ្ជាជីវៈដល់សិស្សនិស្សិតកម្ពុជាប្រមាណ ១,៥ លាននាក់នៅឆ្នាំក្រោយ។

ការដាក់ផែនការបណ្តុះបណ្តាលសិស្សនិស្សិតលើជំនាញវិជ្ជាជីវៈនេះ ត្រូវបានសម្តេច ហ៊ុន សែន លើកឡើងនៅក្នុងពិធីចែកសញ្ញាបត្រកម្រិតមូលដ្ឋាន កម្រិតឧត្តមនិងនិស្សិតបច្ចេកវិទ្យា នៃវិទ្យា​ស្ថាន​​ជាតិបណ្តុះបណ្តាលបច្ចេកទេស សរុបចំនួន ៥,៤៥០នាក់ ស្រី ៤២៧នាក់ កាលពីថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះ មានតម្រូវការកាន់តែធំដូច្នេះ សម្ដេចនាយករដ្ឋមន្ត្រី បានដាក់ចេញផែនការគោនយោបាយឱ្យក្រសួងការងារនិងស្ថាប័នពាក់ព័ន្ធ ធ្វើការបណ្ដុះបណ្ដាលលើជំនាញវិជ្ជាជីវៈនេះ ដល់សិស្សនិស្សិតកម្ពុជាប្រមាណ១,៥ លាននាក់នៅឆ្នាំក្រោយ(ឆ្នាំ២០២៤)។ សម្តេច ក៏បានឱ្យ ចាប់អារម្មណ៍លើជំនាញវិជ្ជាជីវៈដូនតាផងដែរដូចជា៖ ចម្លាក់ តម្បាញ ជាដើម ដែលរដ្ឋកំពុងតែគាំពារ និងលើកទឹកចិត្តបន្ថែមទៀត។

សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា នាពេលខាងមុខកម្ពុជា នឹងទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាបន្ថែមទៀត។ សម្ដេចតែងតែប្រាប់ទៅបរទេសឱ្យអ្នកវិនិយោគយកចិត្តទុកដាក់លើការវិយោគលើឧស្សាហកម្មកែឆ្នៃដែលធនធានកម្ពុជាមានស្រាប់ និងផ្នែកនេះទៅមុខកម្ពុជានឹងក្លាយទៅជាអ្នកខ្លាំងមួយក្នុងចំណោមអ្នកខ្លាំងលើការចែកចាយ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236