សម្តេច ហ៊ុន សែន ផ្តល់អាហារូបករណ៍«ជំនាញបច្ចេកវិទ្យាឌីជីថល» ១០០កន្លែង សិក្សានៅ AUPP
Posted by -
Phoung Somphors
Published on -
28/2/2023 6:09 PM

ភ្នំពេញ៖ សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រលើជំនាញបច្ចេកវិទ្យាឌីជីថល រយៈពេល៤ឆ្នាំ ចំនួន១០០កន្លែង ឱ្យសិក្សានៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP) ដល់សិស្សនិស្សិតដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០២១-២០២២។

គណៈកម្មាធិការអាហារូបករណ៍សិស្សនិស្សិតក្រីក្ររបស់ម្តេចនាយករដ្ឋមន្ត្រី បានឱ្យដឹងថា អាហារូបករណ៍ដែលផ្តល់ជូននោះរួមមាន៖ ជំនាញបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន, ជំនាញសន្តិសុខសាយប័រ, ជំនាញការអភិវឌ្ឍសុសវែរ, ជំនាញបច្ចេកវិទ្យាក្លោដ, ជំនាញគ្រប់គ្រងព័ត៌មាន និងជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ។

សម្រាប់លក្ខខណ្ឌក្នុងការប្រឡងជ្រើសរើស ជាសិស្សដែលជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០២១-២០២២ ទទួលបាននិទ្ធេស A B និង C  និងតម្រូវឱ្យឆ្លងកាត់ការប្រឡងយកអាហារូបករណ៍នេះតាមលក្ខខណ្ឌដែលកំណត់ដោយគណៈកម្មាធិការអាហារូបករណ៍និស្សនិស្សិតក្រីក្រ។

សូមអានលម្អិតសេចក្តីជូនដំណឹងស្តីពីការផ្តល់អាហារូបករណ៍នេះ ដូចតទៅ៖

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236