UNDP ប្រកាសផ្តល់ជំនួយខ្នាតតូច ៥ម៉ឺនដុល្លា លើគម្រោងបន្ស៉ាំការប្រែប្រួលអាកាសធាតុ និងការត់បន្ថយភាពក្រីក្រ
ភ្នំពេញ៖ អង្គការ យូអិនឌីភី ប្រចាំនៅកម្ពុជា ប្រកាសផ្តល់មូនិធិធិខ្នាតតូចត្រឹម ៥ម៉ឺនដុល្លារ ដល់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងអង្គការសហគមន៍ទាំងឡាយដែលកំពុងធ្វើការទាក់ទងនឹងការគ្រប់គ្រងធនធានធម្មជាតិ, គម្រោងបន្ស៉ាំការប្រែប្រួលអាកាសធាតុនៅសហគមន៍និងការកាត់បន្ថយភាពក្រីក្រ។
ការដាក់ពាក្យស្នើសុំមូលនិធិពីកម្មវិធីជំនួយខ្នាតតូចនេះ នឹងផុតកំណត់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។ សម្រាប់គម្រោងការគ្រប់គ្រងធនធានធម្មជាតិបរិស្ថានប្រកបដោយនិរន្តរភាព និងការកាត់បន្ថយភាពក្រីក្រ នៅក្នុងបណ្តាភូមិ ឃុំស្រុក និងខេត្តនានា ដែលស្ថិតនៅក្នុង និងក្បែរតំបន់ឧទ្យានជាតិភ្នំក្រវាញកណ្តាលនិងនៅតំបន់ដែលមានបញ្ហាធ្ងន់ធ្ងរទាក់ទងនឹងការអភិរក្សជីវចម្រុះក្នុងខេត្តផ្សេងៗទៀតនៃប្រទេសកម្ពុជា។
ចំណែក គម្រោងបន្ស៊ាំការប្រែប្រួលអាកាសធាតុនៅសហគមន៍ និងការកាត់បន្ថយភាពក្រីក្រ នៅក្នុងបណ្តាភូមិ ឃុំ និងស្រុកនានាដែលស្ថិតនៅក្នុង ខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង រតនគីរី សៀមរាប បាត់ដំបងបន្ទាយមានជ័យ កំពង់ឆ្នាំង មណ្ឌលគីរី កំពតកែប ព្រះសីហនុ និងកោះកុង។
សម្រាប់ព័ត៌មានបន្ថែម៖
ℹ️ ភាសាខ្មែរ៖ 🔗 https://bit.ly/3KMs5c6
ℹ️ English: 🔗 https://bit.ly/41xe0Fh