ន.ប.ធ ផ្តល់អាជ្ញាបណ្ណដល់ធនាគារហ្វីលីព ជាប្រតិបត្តិការផ្តល់សេវារក្សាសុវត្ថិភាព​ ក្នុងវិស័យបរធនបាលកិច្ច
Posted by -
Phoung Somphors
Published on -
6/3/2023 12:19 PM

ភ្នំពេញ៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ) បានផ្តល់អាជ្ញាបណ្ណដល់ធនាគារ ហ្វីលីព ភីអិលស៊ីជាប្រតិបត្តិការបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ក្នុងវិស័យបរធនបាលកិច្ច សម្រាប់ប្រតិបត្តិការបរធនបាលកិច្ចពាណិជ្ជកម្ម ដោយក្រុមហ៊ុននេះបានបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់តាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

បើតាមសេចក្តីជូនដំណឹងរបស់និយ័តករបរធនបាលកិច្ច កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ សម្រាប់បរធនបាលបរធនបាលទាយកឬអ្នកផ្តល់វិភាគទានបរធនបាលកិច្ចបុគ្គលផ្តល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច និងសាធារណៈជនទូទៅ ដែលមានបំណងចង់ប្រើប្រាស់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក ក្នុងវិស័យបរធនបាលកិច្ច សម្រាប់ប្រតិបត្តិការបរធនបាលកិច្ចពាណិជ្ជកម្មអាចទំនាក់ទំនងទៅកាន់ធនាគារខាងលើបាន៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236