ក្រសួងសាធារណការ លក់ផ្លាកលេខបានជិត​ ៥៥លានដុល្លារ ក្នុងរយៈពេល ២ឆ្នាំ
Posted by -
Phoung Somphors
Published on -
9/3/2023 10:55 AM

ភ្នំពេញ៖ ក្នុងរយៈពេល២ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២​ ការលក់លេខចុះបញ្ជីរថយន្ត បានចំនួន ១១៨.០៥២លេខ ទទួលបានចំណូលចំនួនជិត ៥៥លានដុល្លារ ក្នុងនោះលេខពិសេស លក់បានចំនួន ១០១.៩២០លេខ និងលេខពិសេសផ្ទាល់ខ្លួន លក់បានចំនួន ១៦.១៣២លេខ។ នេះជាការបញ្ជាក់របស់លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត ក្នុងព្រឹត្តិការណ៍«អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន» កាលពីថ្ងៃទី០៧ខែមីនា ឆ្នាំ២០២៣៕

«លេខពិសេសផ្ទាល់ខ្លួន» ជាសេវាសាធារណៈថ្មីមួយ​ ដែលស្ថិតនៅក្នុងទិសដៅកំណែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព។ ការប្រើប្រាស់ផ្លាកលេខពិសេសពិសេសផ្ទាល់ខ្លួន ដោយធ្វើការបញ្ជាទិញលេខរថយន្ត ដែលស្រលាញ់ពេញចិត្តសម្រាប់រថយន្តបានតាមរយៈការទិញ ស្នើទិញ ឬដេញថ្លៃជាសាធារណៈក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

សម្រាប់ប្រព័ន្ធស្វ័យប្រវត្តិកម្ម Online របស់ក្រសួង ក្នុងការស្នើសុំសេវាសាធារណៈផ្សេងៗ ដូចជា ប្រព័ន្ធចុះបញ្ជីរថយន្តត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត ឬប្រឡងយកបណ្ណបើកបរជាដើមបងប្អូនអាចធ្វើបានដោយខ្លួនឯង ដោយងាយស្រួល មិនស្មុគស្មាញ ចំណាយពេលវេលានិងកាត់បន្ថយការ ចំណាយក្រៅផ្លូវការ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236