ពន្ធដារ កោះហៅម្ចាស់ក្រុមហ៊ុនចំនួន៣ មកដោះស្រាយបំណុលពន្ធជូនរដ្ឋ
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ កោះហៅម្ចាស់ក្រុមហ៊ុនចំនួន៣ ឲ្យចូលខ្លួនមកដោះស្រាយបំណុលពន្ធ ជូនរដ្ឋ ដោយមិនឲ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ឡើយ ដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធនិងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។
បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ចំនួន៣ផ្សេងគ្នា ផ្ញើទៅកាន់អគ្គនាយកក្រុមហ៊ុន ទាំងនោះរួមមាន៖ ១. លោក ធូ សំណាង អគ្គនាយកក្រុមហ៊ុនអេស៊ី អី គ្លូប៊ល (ខេម បូឌា)។ ទី២. លោក អ៊ុង ខាន់ ណារិទ្ធ អគ្គនាយកក្រុមហ៊ុន ប្ល៊ូ ដ្រេហ្គន ផៅវ័រ ស៊ីឃ្យួ រឹធី អេជេន ស៊ី លីមីធីត (ប៊ី .ឌី. ភី.អេស) និងទី៣ លោក ឈុន សេងអគ្គនាយកភោជនីយដ្ឋាន ប៉ោ កី ឆាយណា ថោន។
ក្នុងករណីដែលអគ្គនាយកក្រុមហ៊ុនទាំង៣ខាងលើ មិនព្រមចូលខ្លួនមកដោះស្រាយបំណុលពន្ធជូនរដ្ឋតា មកាលកំណត់អគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការតាមផ្លូវច្បាប់ដោយប្តឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕