ផលិតផលខ្មែរ ត្រូវបានជំរុញការលក់នៅតាមស្ថានីយ៍ប្រេងឥន្ទនៈ PTT នៅបណ្តារាជធានី-ខេត្ត បន្ថែមទៀត
ភ្នំពេញ៖ អគ្គនាយកដ្ឋាន ជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនភីធីធី (ខេមបូឌា) បានសហការគ្នាអនុវត្តគម្រោងជំរុញការលក់ផលិតផលខ្មែរ ក្រោមកម្មវិធីស្តីពី៖«កិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរ» នៅស្ថានីយ៍ប្រេងឥន្ធនៈ ភីធីធី តាមបណ្តារាជធានី-ខេត្ត។ ការអនុវត្តគម្រោងនេះ ក្នុងគោលបំណងលើកកម្ពស់ផលិតផលខ្មែរ ដែលជាផលិតផលលក្ខណៈគ្រួសារតូចៗលើទីផ្សារក្នុងស្រុកការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា នៅលើមូលដ្ឋាននៃតម្លាភាព និងផលប្រយោជន៍សហគមន៍។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ គម្រោងខាងលើបានអនុវត្តជោគជ័យក្នុងឆ្នាំ២០២២ រួចមកហើយ នៅរាជធានី-ខេត្ត ចំនួន១១ តាមបណ្តាស្ថានីយ៍ប្រេងឥន្ធនៈ ភីធីធី ចំនួន២០។ ដូច្នេះ នៅឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនភីធីធី (ខេមបូឌា) នឹងសហការគ្នាពង្រីកការអនុវត្តគម្រោងដដែលនេះ នៅរាជធានី-ខេត្ត ចំនួន១៦ តាមបណ្តាស្ថានីយ៍ប្រេងឥន្ធនៈចំនួន ១៩ ដោយការដាក់តាំងបង្ហាញនេះ នឹងចាប់ផ្តើមនៅរៀងរាល់ថ្ងៃសុក្រសៅរ៍ និងអាទិត្យ ក្នុងខែមីនា ឧសភា កញ្ញា និងខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។
ចំពោះ ស្ថានីយ៍ប្រេងឥន្ធនៈភីធីធី ដែលត្រូវបានដាក់តាំងបង្ហាញរួមមាន៖ រាជធានីភ្នំពេញ, ស្ថានីយ៍ព្រៃកី ខេត្តកណ្តាល, ស្ថានីយ៍តាខ្មៅ ផ្លូវជាតិលេខ២១ ខេត្តកំពង់ចាម, ស្ថានីយ៍ផ្តៅជុំទី២ ខេត្តក្រចេះ, ស្ថានីយ៍ក្រុងក្រចេះខេត្តស្ទឹងត្រែង, ស្ថានីយ៍ក្រុងស្ទឹងត្រែង ជិតរង្វង់មូលថ្មីខេត្តព្រៃវែង, ស្ថានយ៍ស្វាយអន្ទរ ខេត្ត ស្វាយរៀង, ស្ថានីយ៍ក្រុងស្វាយរៀងខេត្តកំពង់ឆ្នាំង, ស្ថានីយ៍ឧដ្តុង្គ និងក្រុងកំពង់ឆ្នាំង ខេត្តពោធិ៍សាត់, ស្ថានីយ៍ក្រុងពោធិ៍សាត់ ខេត្តបាត់ដំបង, ស្ថានីយ៍អូរចារ ខេត្តសៀមរាប, ស្ថានីយ៍សៀងណាំ ខេត្តបន្ទាយមានជ័យ, ស្ថានីយ៍បន្ទាយជ័យ ខេត្តកំពង់ស្ពឺ, ស្ថានីយ៍រលាំងសង្កែ និងត្រាំខ្នារ ខេត្តតាកែវ, ស្ថានីយ៍សុខកែវជិតរង្វង់មូលក្បែរផ្សាររាត្រី និងអង្គតាសោម ខេត្តកំពត,ស្ថានីយ៍ទីរួមខេត្តកំពត ខេត្តព្រះ សីហនុ និង ស្ថានីយ៍ឃ្លាំងលើត្រូវបានដាក់តាំងលក់ផលិតផលខ្មែរដូចជាអាហារសម្រន់ បង្អែម ផ្លែឈើ តាមរដូវកាល វត្ថុ អនុស្សាវរីយ៍សម្ភារៈធ្វើដោយដៃ និងបន្លែ ត្រី សាច់ជាដើម។ ស្វែងរកទីតាំងនីមួយតាមតំណភ្ជាប់នេះ៖https://cutt.ly/e8ZsLYH ៕