ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តឲ្យក្រុមហ៊ុន២ បោះទុនជាង១០លានដុល្លារ បង្កើតរោងចក្រនិងករងារជិត ៣ពាន់កន្លែង
Posted by -
Phoung Somphors
Published on -
24/3/2023 11:19 AM

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន ២បោះទុនប្រមាណ ១០,២លានដុល្លារ ដើម្បីបង្កើតរោងចក្រនៅភ្នំពេញនិងខេត្តកំពង់ស្ពឺ ដែលអាចបង្កើតការងារបានប្រមាណជិត ៣ពាន់កន្លែង។

បើតាម CDC នៅថ្ងៃទី១០ខែមីនា ឆ្នាំ២០២៣នេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន២រួមមាន ក្រុមហ៊ុន Preclo (Cambodia) Co., Ltd បោះទុនចំនួន ៥,១លានដុល្លារ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងអាចបង្កើតការងារបានប្រមាណ ១៦៣៩កន្លែង។

ចំណែក ក្រុមហ៊ុន Dun Tai Garment(Cambodia) Co., Ltd បោះទុនប្រមាណ ៥,១លានដុល្លារគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលស្ថិតនៅផ្លូវជាតិលេខ៣ ភូមិព្រៃស្រួលឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលអាចបង្កើតការងារបានចំនួន១៣២៦កន្លែង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236