គម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើត គ្រោងចំណាយថវិកាសាងសង់ ២៤០លានដុល្លារ
Posted by -
Phoung Somphors
Published on -
11/3/2023 6:19 PM

ភ្នំពេញ៖ គម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើត មានប្រវែងប្រមាណ៣៤,១៥គីឡូម៉ែត្រ ដោយផ្តើមពីមហាវិថីឈ្នះ-ឈ្នះ នូវចំណុចប្រសព្វផ្លូវជាតិលេខ៦​ រហូតដល់ចំណុចប្រសព្វផ្លូវលេខ៧០បេ និងឆ្លងកាត់កោះដាច់ និងកោះតាង ដោយត្រូវសាងសង់ស្ពានកាត់ទន្លេមេគង្គចំនួន៣កន្លែង។ គម្រោងសាងសង់ខ្សែក្រវាត់ក្រុងទី៣នេះ គ្រោងចំណាយថវិកាប្រមាណ ២៤០លានដុល្លារ។

ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបប្រជុំជាមួយនឹងក្រុមហ៊ុន សំណង់សៀងហៃ (Shanghai Construction Group Co,.Ltd.) ដើម្បីបង្ហាញពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងខ្សែក្រវាត់ទី៣ប៉ែកខាងកើត កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ ការបង្ហាញពីលទ្ធភាពលើគម្រោងនេះ ក្រុមអ្នកជំនាញបច្ចេកទេសក្រសួង ក៏បានជជែកពិភាក្សា និងផ្ដល់យោបល់ជាធាតុចូលលើការងារបច្ចេកទេសសំខាន់ៗ ក្នុងការសាងសង់ផងដែរ។ ដើម្បីធ្វើឱ្យគម្រោងនេះមានប្រសិទ្ធភាព និងនិរន្តរភាព ធាតុចូលទាំងនោះមានដូចជា ការរៀបចំជាចំណតយានយន្តព្រមទាំងការសិក្សាបន្ថែមលើភូមិសាស្ត្រតំបន់ ការសិក្សាលើលំហូរទឹក និងទំនប់ទឹកជាដើម។

បើតាមការបង្ហាញរបស់ក្រុមហ៊ុនសំណង់សៀងហៃ គម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើតនេះ មានប្រវែងប្រមាណ ៣៤,១៥គីឡូម៉ែត្រ សាងសង់ជាផ្លូវ៤គន្លង (ពីរគន្លងទៅ ពីរគន្លងមក) ចេញពីមហាវិថីឈ្នះឈ្នះ (ចំណុចប្រសព្វផ្លូវជាតិលេខ៦) ហូតដល់ចំណុចប្រសព្វផ្លូវលេខ៧០បេ ឆ្លងកាត់កោះចំនួន២ គឺកោះដាច់ និងកោះតាង ដោយត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន៣ ក្នុងនោះស្ពានទី១ (ផ្លូវជាតិលេខ៦-កោះដាច់) មានប្រវែង ១៣១១ម៉ែត្រ ស្ពានទី២ (កោះដាច់-កោះតាង) មានប្រវែង ៥៧៩ម៉ែត្រ និងស្ពានទី៣ (កោះតាង-ផ្លូវ៧០បេ) មានប្រវែង ១០៤៤ម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ២៤០លានដុល្លារ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236