ជម្រើសបង់ប្រាក់បើកបរលើផ្លូវល្បឿនលឿនកាន់តែមានច្រើន ជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ
Posted by -
Phoung Somphors
Published on -
24/3/2023 11:19 AM

ភ្នំពេញ៖ រហូតមកដល់ពេលនេះ មានគ្រឹះស្ថានហិរញ្ញវត្ថុនិងធនាគារ ចំនួន១២ ដែលកំពុងដំណើរការប្រមូលចំណូល និងមានបេក្ខភាពគ្រឹះស្ថានហិរញ្ញវត្ថុចំនួន១១ផ្សេងទៀតផងដែរ ក្នុងគោលបំណងធ្វើឱ្យកាន់តែប្រសើរ និងមានជម្រើសច្រើនដល់ប្រជាពលរដ្ឋ ក្នុងការបង់កម្រៃសេវាសាធារណៈនិងសេវាប្រើប្រាស់ផ្លូវល្បឿនលឿន។

បើតាមកិច្ចប្រជុំនៅទីស្តីការក្រសួងសាធារណការនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ដែលមានឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងតំណាងក្រុមហ៊ុនផ្លូវល្បឿនភ្នំពេញ-ក្រុងព្រះសីហនុនិងគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារទាំង ២៣ស្ថាប័នផងនោះ ការចូលរួមពីគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុនិងធនាគារ នឹងផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ អាចបង់កម្រៃសេវាសាធារណៈនិងសេវាប្រើប្រាស់ផ្លូវល្បឿនលឿនតាមជម្រើសគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារណាមួយដែលបងប្អូនប្រជាពលរដ្ឋមានគណនីជាមួយ។

តាមរយៈ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីគ្រប់គ្រង និងផ្ទៀងផ្ទាត់កម្រៃសេវាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារនិងជួយសម្រួលដល់គ្រប់អង្គភាពពាក់ព័ន្ធជាមួយសុក្រឹតភាពរបាយការណ៍និងពន្លឿនការផ្តល់សេវាឱ្យកាន់តែរហ័សជូនប្រជាពលរដ្ឋ។ ក្នុងចំណោម ២៣គ្រឹះស្ថាននោះមាន០៧គ្រឹះស្ថាន អាចបង់កម្រៃប្រើប្រាស់ផ្លូវល្បឿនលឿន រួមមាន ធនាគារ ACLEDA, CHIPMONG, ABA, WING, VATTANAC, CANADIA, និង LYHOUR ។

និង ចំនួន១២គ្រឹះស្ថានទៀត អាចបង់កម្រៃសេវាសាធារណៈ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន រួមមាន ០៧គ្រឹះស្ថានខាងលើ និងធនាគារ CAMPU, SATHAPANA, PIPAY, PRINCE និង FTB ។ ដោយឡែក ១១គ្រឹះស្ថាន ផ្សេងទៀត គឺជាគ្រឹះស្ថានដែលមានបំណងចូលរួមបម្រើសេវាសាធារណៈនិងសេវាពាក់ព័ន្ធក្នុងវិស័យសាធារណការ និងដឹកជញ្ជូនហើយកំពុងក្នុងដំណើរការនីតិវិធីឯកសារ និងបច្ចេកទេស ដែលក្នុងនោះមានទាំង គ្រឹះស្ថាន VISAនិង MASTER ផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236