ពន្ធដារ កោះហៅអភិបាលក្រុមហ៊ុនចំនួន២ ឲ្យដោះស្រាយបំណុលពន្ធជូនរដ្ឋ
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ កោះហៅម្ចាស់ក្រុមហ៊ុនចំនួន២ ឲ្យចូលខ្លួនមកដោះស្រាយបំណុលពន្ធជូនរដ្ឋ ដោយមិនឲ្យលើសពី ១៥ថ្ងៃបន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធនិងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។
បើតាមសេចក្តីជូនដំណឹរបស់អគ្គនាយកដ្ឋានពន្ធដារចំនួន២ផ្សេងគ្នា ផ្ញើទៅកាន់អភិបាលក្រុមហ៊ុន ទាំងនោះរួមមាន៖ ១. លោក ZhouJianguang អភិបាលក្រុមហ៊ុន ដេនីមអ៊ែវឹន្យូ (ខេមបូឌា) ហ្គាម៉ិន និងទី២ លោក HSU Yun Ta អភិបាលក្រុមហ៊ុន សាន់ វើលដ៍ ហ្គាមេន។
ក្នុងករណី ដែលអភិបាលក្រុមហ៊ុនទាំង២ខាងលើមិនព្រមចូលខ្លួនដោះស្រាយបំណុលពន្ធជូនរដ្ឋតាមកាលកំណត់ អគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយប្តឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕