CDC អនុម័តឲ្យក្រុមហ៊ុន៣ បោះទុនជាង១៦លានដុល្លារ បង្កើតរោងចក្រនៅភ្នំពេញ និងខេត្តកណ្តាល
Posted by -
Phoung Somphors
Published on -
24/3/2023 11:40 AM

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន៣​ បោះទុនវិនិយោគប្រមាណ ១៦,២លានដុល្លារ ដើម្បីបង្កើតរោងចក្រនៅរាជធានីភ្នំពេញ និងខេត្តកណ្តាលដែលអាចបង្កើតការងារបានប្រមាណជាង ៣០០០កន្លែង។

បើតាម CDC នៅថ្ងៃទី២០ខែមីនា ឆ្នាំ២០២៣នេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន២ដើម្បីបង្កើតរោងចក្រនៅរាជធានីភ្នំពេញដូចគ្នា។ មាន ក្រុមហ៊ុន Dazhengxuan (Cambodia) Industrial Co., Ltd បោះទុនប្រមាណ ៦លានដុល្លារគម្រោងបង្កើតរោងចក្រផលិតឆត្រ អាវភ្លៀវ វាំងនន កន្សែងតុបាយ និងផ្សេងៗទៀតដែលស្ថិតនៅផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញដែលអាចបង្កើតការងារបានចំនួន ១៧៤១កន្លែង។ ចំណែក ក្រុមហ៊ុន Xu Wei Garment(Cambodia) Co., Ltd បោះទុនចំនួន ៥,១លានដុល្លារ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលស្ថិតនៅភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលអាចបង្កើតការងារបានប្រមាណ ៩៩៥កន្លែង។

ចំពោះ ក្រុមហ៊ុន Xin Yuan Cheng FactoryCo., Ltd បោះទុនប្រមាណ ៥,១លានដុល្លារគម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលស្ថិតនៅផ្លូវលំ ភូមិព្រៃខ្លាំឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល និងអាចបង្កើតការងារបានចំនួន៣១៨កន្លែង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236