និយ័តករអចលនវត្ថុនិងបញ្ចាំ កោះហៅម្ចាស់ក្រុមហ៊ុនបុរី វីឡាលាភសំណាង ឲ្យបង់ប្រាក់ពិន័យ ១០០លានរៀល
Posted by -
Phoung Somphors
Published on -
24/3/2023 10:52 PM

ភ្នំពេញ៖ និយ័តករអចលនវត្ថុនិងបញ្ចាំកោះហៅអគ្គនាយកក្រុមហ៊ុន បុរី វីឡាលាភសំណាង ឯ.ក និងជាម្ចាស់គម្រោង បុរី លាភសំណាងដែលមានទីតាំងស្ថិតនៅសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញឲ្យបង់ប្រាក់ផាកពិន័យចំនួន ១០០លានរៀល។ដោយក្រុមហ៊ុនបានកំពុងធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋាន ដោយពុំមានអាជ្ញាបណ្ណដូច្នេះក្រុមហ៊ុនបានប្រព្រឹត្តិល្មើសនឹងប្រកាសលេខ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករាឆ្នាំ២០២០ ស្តីពី៖ «ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ»។

បើតាមសេចក្តីជូនដំណឹងរបស់និយ័តករអចលនវត្ថុនិងបញ្ចាំកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុនខាងលើទទួលបានលិខិតផាកពិន័យរួចរាល់ហើយតាមរយៈលិខិតលេខ២១២០/២២ ន.អ.ប ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២និងទទួលបានលិខិតក្រើនរំលឹកស្តីពីការបង់ប្រាក់ផាកពិន័យលេខ១២៦/២៣ ន.អ.ប ចុះថ្ងៃទី១៣ខែមករា ឆ្នាំ២០២៣ រួចហើយ ត្រូវចូលខ្លួនមកបង់ប្រាក់ផាកពិន័យដោយមិនឲ្យលើសពី ១៥ថ្ងៃចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្នុងករណី ដែលក្រុមហ៊ុនបន្តគេចវេះនិងមិនធ្វើតាមការណែនាំ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236