ក្រសួងពាណិជ្ជកម្ម ប្រកាសឲ្យសហគ្រិនខ្មែរចូលរួមពិព័រណ៍ហាឡាល ២០២៣ នៅឥណ្ឌូនេស៊ី
Posted by -
Phoung Somphors
Published on -
24/3/2023 10:52 PM

ភ្នំពេញ៖ សហគមន៍សហគ្រិនមូស្លីមឥណ្ឌូនេស៊ីនឹងរៀបចំ «ពិព័រណ៍ហាឡាលឥណ្ឌូនេស៊ី ២០២៣» នៅថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៣ខាងមុខ នៅ Convention Hall 3, 3A, ICE BSD City Tangerang ប្រទេសឥណ្ឌូនេស៊ី។ ចំពោះប្រភេទផលិតផល និងសេវាកម្មដែលត្រូវដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍ ដើម្បីស្វែររកដៃគូពាណិជ្ជកម្មរួមមាន ទំនិញប្រើប្រាស់ ផលិតផលម្ហូបអាហារ និងភេសជ្ជៈ ម៉ូតសម្លៀកបំពាក់ គ្រឿងសម្អាងនិងសេវាកម្មទេសចរណ៍ ដោយគណៈកម្មការបានជួលទីតាំងក្នុងតម្លៃ ៤៥០ដុល្លារ/ម៉ែត្រការ៉េ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ។

ដូច្នេះ បណ្តាសហគ្រិន និងសាធារណជនដែលមានបំណងចង់ចូលរួមផ្សព្វផ្សាយផលិតផល ឬមានគម្រោងស្វែររកដៃគូពាណិជ្ជកម្មអន្តរជាតិនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ សូមទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន ដីឡូត៍១៩-៦១មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកមន្ត្រីសម្របសម្រួលលោក ជូ សេដ្ឋា លេខទូរស័ព្ទ ០១៧២៩៦ ៩៩២ ឬអ៊ីម៉ែល៖ chousetha@gmail.com និងអាចទាក់ទងដោយផ្ទាល់ទៅគណៈកម្មការរៀបចំពិព័រណ៍តាមរយៈទូរស័ព្ទលេខ(+៦២) ៨១១-២១៨៨-៤៥៤ ឬអ៊ីម៉ែល៖ suwitno@halalexpoindonesia.com

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236