CDC អនុម័តឲ្យក្រុមហ៊ុន JKD Packaging បោះទុនជាង៥លានដុល្លារ ដើម្បីបង្កើតរោងចក្រ
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន១បោះទុនវិនិយោគប្រមាណ ៥,៣លានដុល្លារដើម្បីបង្កើតរោងចក្រនៅភ្នំពេញ និងអាចបង្កើតការងារបានប្រមាណ ៣០០កន្លែង។
បើតាម CDC នៅថ្ងៃទី២៧ខែមីនា ឆ្នាំ២០២៣នេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិនិយោគបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនJKD Packaging Co., Ltd បោះទុនប្រមាណ ៥,៣លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារវេចខ្ចប់ ដែលស្ថិតនៅផ្លូវលំភូមិបែកបក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលអាចបង្កើតការងារបានចំនួន៣០០កន្លែង៕