Khmer Real Estate ត្រូវបានស្គាល់ជាក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច
ភ្នំពេញ៖ និយ័តករបរធនបាលកិច្ច (ន.អ.ប) បានទទួលស្គាល់ក្រុមហ៊ុនខ្មែររៀល អ៊ីស្ទេត ឯ.ក (Khmer Real Estate Co., Ltd) ជាក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ចដោយក្រុមហ៊ុននេះ បានបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់តាមបទប្បញ្ញត្តិជាធរមាន។
បើតាមសេចក្តីជូនដំណឹងរបស់និយ័តករបរធនបាលកិច្ចកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ ចំពោះបរធនបាល បរធនបាលទាយកឬអ្នកផ្តល់វិភាគទានបរធនបាលកិច្ច បុគ្គលផ្តល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ចនិងសាធារណៈជនទូទៅ ដែលមានបំណងចង់ប្រើប្រាស់សេវាវាយតម្លៃក្នុងវិស័យបរធនបាលកិច្ចអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុនខាងលើបាន៕