ន.ប.ធ ផ្តល់អាជ្ញាបណ្ណដល់ធនាគារជេ ត្រាស់រ៉ូយ៉ាល់ ជាប្រតិបត្តិការផ្តល់សេវារក្សាសុវត្ថិភាព ក្នុងវិស័យបរធនបាលកិច្ច
ភ្នំពេញ៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ)បានផ្តល់អាជ្ញាបណ្ណដល់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.កជាប្រតិបត្តិការបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ក្នុងវិស័យបរធនបាលកិច្ចសម្រាប់ប្រតិបត្តិការបរធនបាលកិច្ចពាណិជ្ជកម្ម ដោយក្រុមហ៊ុននេះ បានបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់តាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
បើតាមសេចក្តីជូនដំណឹងរបស់និយ័តករបរធនបាលកិច្ចកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ សម្រាប់បរធនបាលបរធនបាលទាយកឬអ្នកផ្តល់វិភាគទានបរធនបាលកិច្ចបុគ្គលផ្តល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច និងសាធារណៈជនទូទៅដែលមានបំនងចង់ប្រើប្រាស់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក ក្នុងវិស័យបរធនបាលកិច្ចសម្រាប់ប្រតិបត្តិការបរធនបាលកិច្ចពាណិជ្ជកម្ម អាចទំនាក់ទំនងទៅកាន់ធនាគារខាងលើបាន៕