ពន្ធដារ កោះហៅម្ចាស់ក្រុមហ៊ុនចំនួន២ ឲ្យទូទាត់បំណុលពន្ធជូនរដ្ឋ
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារកោះហៅម្ចាស់ក្រុមហ៊ុនចំនួន២ ឲ្យចូលខ្លួនមកទូទាត់បំណុលពន្ធជូនរដ្ឋ ដោយមិនឲ្យលើសពី១៥ថ្ងៃ បន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២១ ខែមីនាឆ្នាំ២០២៣ ដោយផ្អែកតាមច្បាស់ស្តីពីសារពើពន្ធ និងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។
បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារចំនួន២ផ្សេងគ្នា ផ្ញើទៅកាន់អគ្គនាយកក្រុមហ៊ុនទាំងនោះរួមមាន៖ ១. លោក ដួង អក្ខរាអគ្គនាយកក្រុមហ៊ុន អេស.អេ សឹលូសិន ឯ.ក និងទី២ លោកស្រីឈៀង គីមមួយអគ្គនាយិកាក្រុមហ៊ុន តែ ម៉េង អ៊ីមផត អិចផត ឯ.ក។
ក្នុងករណីដែលអគ្គនាយកក្រុមហ៊ុនទាំង២ខាងលើមិនព្រមចូលខ្លួនដោះស្រាយបំណុលពន្ធជូនរដ្ឋតាមកាលកំណត់ អគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយប្តឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕