ពន្ធដារ កោះហៅម្ចាស់ក្រុមហ៊ុនចំនួន៣ ឲ្យចូលខ្លួនទូទាត់បំណុលពន្ធជូនរដ្ឋ
Posted by -
Phoung Somphors
Published on -
19/4/2023 4:11 PM

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ កោះហៅម្ចាស់ក្រុមហ៊ុនចំនួន៣ ឲ្យចូលខ្លួនមកទូទាត់បំណុលពន្ធជូនរដ្ឋដោយមិនឲ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ ដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធ និងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។

បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារចំនួន៣ផ្សេងគ្នា ផ្ញើទៅកាន់អភិបាលក្រុមហ៊ុនទាំងនោះរួមមាន៖ ទី១. លោក ងួន សំអូន អភិបាលក្រុមហ៊ុន ខេអអិមអេស & លីង ឯ.ក។ ទី២. លោក Cheng Tzan Chang អភិបាលក្រុមហ៊ុន អេស៊ា ខនគ្រិត ខមភេនី និងទី៣ លោក Wu Tsung Jung អភិបាលក្រុមហ៊ុន ហូ ស៊ីន តាយ លីមីធីត។

ក្នុងករណីដែលអភិបាលក្រុមហ៊ុនទាំង៣ខាងលើ មិនព្រមចូលខ្លួនទូទាត់បំណុលពន្ធជូនរដ្ឋតាមកាលកំណត់ អគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយប្តឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236