ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជាមាន ៥៥.១៨៥ លានដុល្លារអាមេរិក
Posted by -
Phoung Somphors
Published on -
19/4/2023 4:40 PM

ភ្នំពេញ៖ ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជាមាន ២២៧.១៩៥ ប៊ីលានរៀល (៥៥.១៨៥ លានដុល្លារអាមេរិក) ក្នុងនោះការនាំចេញមាន ៩៥.៤៣០ ប៊ីលានរៀល កើនឡើង ១៨,៧%ធៀបនឹងឆ្នាំមុន ស្របពេលដែលការនាំចូលមាន ១៣១.៧៦៥ ប៊ីលានរៀល កើនឡើង ៤,២%។ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា និងធនាគារជាតិនៃកម្ពុជា។

របាយការណ៍ជាក្រាហ្វីកទិន្នន័យដដែល បានឱ្យដឹងដែរថា​ ការនាំចេញទំនិញសំខាន់ៗមានសម្លៀកបំពាក់ ផលិតផលកាត់ដេរផ្សេងៗ ស្បែកជើងគ្រឿងបង្គុំអគ្គិសនី ទោចក្រយាន កៅស៊ូ និងអង្ករ ទៅកាន់ទីផ្សារធំៗដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន ជប៉ុន និងកាណាដា ខណៈទំនិញនាំចូលសម្រាប់បម្រើតម្រូវការក្នុងស្រុកសំខាន់ៗមានវត្ថុធាតុដើម សម្រាប់វិស័យកាត់ដេរ ប្រេងឥន្ធនៈ សម្ភារ និងបរិក្ខារសំណង់ យានយន្តម្ហូបអាហារ និងភេសជ្ជៈ មកពីប្រទេសចម្បងៗដូចជា ចិន វៀតណាម ថៃ សិង្ហបុរីនិងឥណ្ឌូណេស៊ី៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236