ភីធីជី និង OCIC រួមគ្នារៀបចំព្រឹត្តិការណ៍«ផ្សារណាត់ផលិតផលគុណភាព» នៅក្រុងរណបជ្រោយចង្វារ
ភ្នំពេញ៖ ក្រុមហ៊ុន ភីធីជី សហការជាមួយក្រុមហ៊ុន OCIC ដោយមានការគាំទ្រនិងសម្របសម្រួលពីក្រសួងពាណិជ្ជកម្ម នឹងរៀបចំព្រឹត្តិការណ៍«ផ្សារណាត់ផលិតផលគុណភាព» នាថ្ងៃទី៥-២១ខែឧសភា ឆ្នាំ២០២៣ (ចំនួន១៧ថ្ងៃ) នៅវិមានអាហារទីក្រុងរណបជ្រោយចង្វារ ផ្លូវ OCIC (ផ្លូវទៅកាន់ពហុកីឡដ្ឋានមរតកតេជោ) រាជធានីភ្នំពេញ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍ខាងលើ រៀបចំឡើង ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំជាងគេ នៅក្នុងតំបន់អាស៊ានគឺកីឡាស៊ីហ្គេមលើកទី៣១ ដែលផ្តល់ឱកាសដល់ក្រុមហ៊ុន សហគ្រាសជាតិ និងអន្តរជាតិដែលមានផលិតផលគុណភាពខ្ពស់អាចដាក់តាំងផ្សព្វផ្សាយ និងលក់ផលិតផលក្នុងអំឡុងព្រឹត្តិការណ៍ស៊ីហ្គេមបានផងដែរ។
ដូច្នេះ អាជីវករជាម្ចាស់ក្រុមហ៊ុន និងសហគ្រាសដែលមានចំណាប់អារម្មណ៍ចង់ចូលរួមផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ខាងលើសូមទាក់ទងបំពេញបែបបទ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៣ខាងមុខ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកក្រុមហ៊ុន ភីធីជី អ៊ិនធើនេសិនណលតាមរយៈលេខទូរស័ព្ទ/Telegram៖ (+៨៥៥) ៧០៥០៦០០៧ ឬ (+៨៥៥) ១២៧០៣៣៩៣៕