និយ័តករបរធនបាលកិច្ច ផ្តល់អាជ្ញាបណ្ណដល់ធនាគារអេស៊ា-ប៉ាស៊ីហ្វិក ជាប្រតិបត្តិការផ្តល់សេវារក្សាសុវត្ថិភាព
ភ្នំពេញ៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ) បានផ្តល់អាជ្ញាបណ្ណដល់ធនាគារ អេស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន ម.ក ជាប្រតិបត្តិការបរធនបាលផ្តល់សេវារក្សាសុវត្ថិភាពឬសេវារក្សាទុក (Escrow Services) ក្នុងវិស័យបរធនបាលកិច្ចសម្រាប់ប្រតិបត្តិការបរធនបាលកិច្ចពាណិជ្ជកម្ម និងបរធនបាលកិច្ចសង្គមដោយក្រុមហ៊ុននេះបានបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់តាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
បើតាមសេចក្តីជូនដំណឹងរបស់និយ័តករបរធនបាលកិច្ច កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ សម្រាប់បរធនបាលទាយកឬអ្នកផ្តល់វិភាគទានបរធនបាលកិច្ចបុគ្គលផ្តល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច និងសាធារណៈជនទូទៅ ដែលមានបំណងចង់ប្រើប្រាស់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច សម្រាប់ប្រតិបត្តិការបរធនបាលកិច្ចពាណិជ្ជកម្មនិងបរធនបាលកិច្ចសង្គម អាចទំនាក់ទំនងទៅកាន់ធនាគារខាងលើបាន៕