មជ្ឈមណ្ឌលពាណិជ្ជកម្មប៉ូឡូញ អញ្ជើញកម្ពុជា ចូលរួម«ពិព័រណ៍ទេសចរណ៍និងម្ហូបអាហារអន្តរជាតិ»
Posted by -
Phoung Somphors
Published on -
24/4/2023 8:58 AM

ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្ម Ptak Warsaw Expo នៃប្រទេសប៉ូឡូញ តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញកម្ពុជាឲ្យចូលរួមព្រឹត្តិការណ៍ពិព័រណ៍ចំនួន២ នាពេលខាងមុខ នៅសាធារណៈរដ្ឋប៉ូឡូញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ។

ព្រឹត្តិការណ៍ពិព័រណ៍ទាំងពីរខាងលើរួមមាន៖ ១. «ពិព័រណ៍ឧស្សាហកម្មម្ហូបអាហារអន្តរជាតិលើកទី៥» នឹងប្រព្រឹត្តិទៅនាថ្ងៃទី១៦-១៨ខែឧសភា ឆ្នាំ២០២៣ខាងមុខ នៅទីក្រុងវ៉ាសូវី សាធារណៈប៉ូឡូញដោយផ្តោតសំខាន់លើឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ។ ទី២ «ពិព័រណ៍ទេសចរណ៍អន្តរជាតិលើកទី២៩» នឹងប្រព្រឹត្តិទៅនាថ្ងៃទី២៣-២៥ ខែវិច្ឆិកាឆ្នាំ២០២៣ នៅទីក្រុងវ៉ាសូវី សាធារណៈប៉ូឡូញ ក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរទេសចរណ៍ទ្វេភាគីនិងជូនព័ត៌មានដល់អ្នកទេសចរណ៍ប៉ូឡូញ និងបរទេសពីគោលដៅទេសចរណ៍ថ្មីក្នុងពិភពលោក។

បណ្តាសហគ្រិន និងសាធារណៈជនទូទៅ ដែលមានចំណាប់អារម្មណ៍ចង់ស្វែងរកកាលានុវត្តភាពនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ ឬមានបំណេងស្វែងរកដៃគូពាណិជ្ជកម្មអន្តរជាតិក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើសូមទាក់ទងចុះឈ្មោះចូលរួមដោយផ្ទាល់ទៅគណៈកម្មការរៀបចំពិព័រណ៍តាមរយៈលោកស្រី Ayse Abaci លេខទូរស័ព្ទ៖ ៤៨-៥១៧-១៣៨៥១១ និងអ៊ីម៉ែល ayse.abaci@warsawexpo.eu ឬ ទំនាក់ទំនងមកនាយកដ្ឋានកិច្ចការពិព័រណ៍នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន៖ដីឡូតិ៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ យ៉ាងយូរបំផុតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ជាកំហិត។សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមន្ត្រីមកសម្របសម្រួលលោក សាន ភិរុណតាមរយៈទូរស័ព្ទលេខ៖ ០៨៩ ៩១១ ១០១ និងអ៊ីម៉ែល៖ sanphirun1977@gmail.com

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236