រដ្ឋាភិបាល ឱ្យគ្រប់ស្ថាប័នសន្សំសំចៃក្នុងការចំណាយ និងលុបបំបាត់ការរកស៊ីគេចពន្ធ
Posted by -
Phoung Somphors
Published on -
25/4/2023 12:56 PM

ភ្នំពេញ៖ ស្ថិនក្នុងស្ថានភាពដែលរដ្ឋាភិបាលបានខិតខំបន្តរក្សាស្ថេរភាពម៉ាក្រសេដ្ឋដ្ឋកិច្ច ទប់ស្កាត់អតិផរណា សម្តេចនាយរដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវឱ្យគ្រប់ស្ថាប័នទាំងអស់ត្រូវចេះសន្សំសំចៃក្នុងការចំណាយផ្សេងៗ។

នៅក្នុង​ពិធីសំណេះសំណាល​ជាមួយ​សហជីព កម្មករគ្រូ​បង្រៀន នៅព្រឹកថ្ងៃទី​២៣ មេសា សម្ដេច ហ៊ុន សែន ក៏បានប្រាប់ឱ្យចូលរួមលុបបំបាត់ការរកស៊ីគេចពន្ធ​ និងខិតខំរកចំណូលសម្រាប់ជាតិឲ្យបានច្រើនផងដែរ។ ក្រៅពីនោះ សម្តេចក៏បាន​អំពាវនាវឱ្យ​ពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សក៏បន្ត​អំពាវនាវឱ្យ​ថែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បី​ទប់ស្កាត់អតិផរណាបន្ថែមទៀត។

នា​ជួប​សំណេះសំណាលជាមួយ​សមាគម សហជីព កម្មករមន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៣៥០០នាក់ ដែលធ្វើឡើងដើម្បី​អបអរទិវាពលកម្មអន្តរជាតិ ១ឧសភា  សម្តេចនាយករដ្ឋមន្ត្រី ក៏បានឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់បន្ត​យក​ចិត្តទុកដាក់ដោះស្រាយជីវភាពប្រជាពលរដ្ឋ ដែលខ្សត់ខ្សោយ និង​ពលរដ្ឋ​រងគ្រោះក្នុងវិបត្តិរីករាលដាលជំងឺកូវីដ១៩ ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236