វេទិកាការងារ NEA នៅខេត្តព្រះសីហនុ ផ្តល់ឱកាសការងារ ១ពាន់កន្លែងដល់យុវជន នៅថ្ងៃស្អែកនេះ!
Posted by -
Phoung Somphors
Published on -
25/4/2023 6:04 PM

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយភាគីពាក់ព័ន្ធផ្សេងទៀត រៀបចំកម្មវិធី៖«វេទិកាការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ» នៅក្នុងបរិវេណសកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែមេសា ស្អែកនេះ។

វេទិកាការងាររបស់ NEA នឹងផ្តល់ឱកាសការងាររហូតដល់ ១ ពាន់កន្លែងពីក្រុមហ៊ុន សហគ្រាសធំៗ ចំនួន ១៣ ដល់យុវជនសិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅខេត្តព្រះសីហនុ។ បេក្ខជនអាចចូលរួម និងត្រៀម CV ឲ្យបានច្រើនដើម្បីដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងអស់នោះ។

ក្រៅពីឱកាសការងារ យុវជន សិស្ស/និស្សិត ក៏អាចចូលរួមក្នុងសិក្ខាសាលាស្តីពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ ដែលនឹងមានការចែករំលែកបទពិសោធល្អៗពីសំណាក់វាគ្មិន ដើម្បីអាចមានឱកាសទទួលបានការងារកាន់តែឆាប់រហ័ស។

វេទិកានោះ ទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ  ក្រោមគម្រោង ILO-China Partnership Project។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង 017 467 423/ 017871 807/ 096 2155 162 ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236