ចូលរួមឥតគិតថ្លៃ ក្នុងវេទិកា«ឈ្វេងយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ»នៅ Factory Phnom Penh នាព្រឹកថ្ងៃទី៣០ មេសានេះ!
Posted by -
Phoung Somphors
Published on -
28/4/2023 9:10 AM

ភ្នំពេញ៖ ចូលរួមដោយឥតគិតថ្លៃនៅក្នុងវេទិកាសារធារណៈស្ដីអំពី«ឈ្វេងយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ» នៅព្រឹកថ្ងៃអាទិត្យ ទី៣០ មេសានេះ ដែលនឹងដែលរៀបចំធ្វើនៅហ្វេកធឺរីភ្នំពេញ (Factory Phnom Penh) ចាប់ពីម៉ោងចាប់ពីម៉ោង៧:៣០នាទី ដល់ម៉ោង១១:០០ព្រឹក។ វេទិកានេះ មានវាគ្មិនជំនាញចំនួន ៤រូបចូលរួមចែករំលែកនូវទស្សននិងបទពិសោធអំពីប្រធានបទខាងលើដល់យុវជនកម្ពុជា (តំណភ្ជាប់សម្រាប់ចុះឈ្មោះចូលរួម៖ https://forms.gle/CtysJkpdJ14AAvUB6 )។

វេទិកានេះ រៀបចំឡើងក្នុងគោលបំណងលើកម្ពស់ការយល់ដឹងផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ(FinTech)សារសំខាន់ និងអត្ថប្រយោជន៍របស់វាដោយបង្ហាញឲ្យឃើញថាចំណេះដឹងហរញ្ញវត្ថុ (Financial Literacy) ជាផ្នែកមួយដ៏សំខាន់ក្នុងការសម្របខ្លួនក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ។វេទិកាដែលបើកឱ្យចូលរួមជាសារណៈដោយឥតគិតថ្លៃនេះ នឹងមានបង្ហាញពីរបៀបប្រើប្រាស់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃដើម្បីបង្កើនសេចក្ដីសុខនិងសុខុមាលភាពហិរញ្ញវត្ថុ និងលើកទឹកចិត្តយុវជន និងអ្នកពាក់ព័ន្ធឲ្យត្រៀមលក្ខណៈ ដើម្បីក្លាយជាពលរដ្ឋឌីជីថលផងដែរ។

វេទិកាសារធារណៈស្ដីអំពី«ឈ្វេងយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ»ដែលរៀបចំនៅភ្នំពេញ នាថ្ងៃទី៣០ ខែមេសាខាងមុខនេះ គឺជាវេទិកាលើកទី១ នៃគម្រោង«យុវជននិងបច្ចេកវិទ្យាហិរញ្ញវត្ថុ»ក្នុងចំណោមវេទិកាទាំង៤លើក ដែលក្រុមហ៊ុនឫទ្ធិពលបាននិងកំពុងរៀបចំគម្រោងនេះ។

«ចំណេះដឹងហិរញ្ញវត្ថុ» ជាប្រធានបទមួយដែលលោក សោមសម្បត្តិ អគ្គនាយកក្រុមហ៊ុនខាំ-ផែន(ថ្នាំព៌ណជាតិ) នឹងអញ្ជើញជាវាគ្មិនចែករំលែកនៅក្នុងវេទិកាស្តីពី«ឈ្វេងយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ»នេះ។ជាមួយគ្នានេះ លោក ទិត្យ កំរង ស្ថាបនិកក្រុមហ៊ុន ឫទ្ធិពល និងអេបកត់លុយនិងជាអ្នកឯកទេសបណ្ដុះបណ្ដាល និងជាអ្នកអភិវឌ្ឍកម្មវិធីសិក្សាចំណេះដឹងហិរញ្ញវត្ថុក៏អញ្ជើញចូលរួមជាវាគ្មិនចែករំលែកក្រោមប្រធានបទ៖«អ្វីជា FinTech និងសារៈសំខានរបស់វា»។

ចំពោះ ប្រធានបទ«បច្ចេកវិទ្យាថ្ងៃនេះ»ក៏នឹងត្រូវបានលើកឡើងឡើងនៅក្នុងវេទិកានេះផងដែរ ដោយមានលោក Ruy Raymond ស្ថាបនិក និងអគ្គនាយកនៃក្រុមហ៊ុន ឃ្យូបធីគសូលូសិន អញ្ជើញជាវាគ្មិនចែករំលែក។ចំណែកវាគ្មិនទី៤​ គឺលោកស្រី ប៉ែន បុប្ផា នាយិកាមជ្ឈមណ្ឌលបណ្តុះបណ្តាល ឫទ្ធិពលនិងជាគ្រូបណ្តុះបណ្តាលបំណិនជីវិត និងចំណេះដឹងហិរញ្ញវត្ថុ ដែលលោកស្រីក៏នឹងអញ្ជើញចូលរួមចែករំលែកនៅវេទិកាស្តីអំពី«ឈ្វេងយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ»ដែលនឹងប្រព្រឹត្តិធ្វើនៅថ្ងៃទី30ខែមេសា ឆ្នាំ២០២៣ ធ្វើនៅហ្វេកធឺរីភ្នំពេញ(Factory Phnom Penh) ផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ឫទ្ធិពល ចាប់ផ្តើមអនុវត្តគម្រោង«យុវជននិងបច្ចេកវិទ្យាហិរញ្ញវត្ថុ» ដោយរៀបចំសិក្ខាសាលាស្តីពី៖«ឈ្វេងយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ» ដល់យុវជននិងសិស្សិនិស្សិត ១ម៉ឺននាក់ ដែលនៅតាមបណ្តាគ្រឹះស្ថានអប់រំរដ្ឋនិងឯកជនចំនួន៣០និងរៀបចំជាវេទិកាសាធារណៈ ៤លើក។

គម្រោងនេះ អនុវត្តរយៈពេល១ឆ្នាំ ដោយមានការគាំទ្រដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងមូលនិធិ ស.អ ឧបត្ថម្ភធំដោយធនាគារ អេស៊ីលីដា ក្រុមហ៊ុនធានារ៉ាប់រង GC Life និងក្រុមហ៊ុន ខាំ-ផែន (ថ្នាំពណ៌ជាតិ), សហការឧបត្ថម្ភដោយក្រុមហ៊ុនឌីហ្វើនីឈ័រ (D'furniture), មូលនិធិ KMH Foundation,ក្រុមហ៊ុន ISI GROUP, ក្រុមហ៊ុន នំស្រួយលីលី(LY LY Food Industry Co., LTD.) និង Factory Phnom Penh ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236