ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់លើកទី៣ចំណាយថវិកាប្រមាណ ២០លានដុល្លារ គ្រោងបញ្ចប់ការសាងសង់នៅខែមិថុនា ខាងមុខ
Posted by -
Phoung Somphors
Published on -
2/5/2023 9:11 AM

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះពិនិត្យការសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់លើកទី៣​​ កាលពីថ្ងៃទី៣០ខែមេសាកន្លងទៅ។ ស្ថានីយ៍ប្រព្រឹត្តិកម្មនៅខេត្តព្រះសីហុននោះ ចាប់ផ្តើមសាងសង់តាំងពីអំឡុងខែកញ្ញាឆ្នាំ២០២១ ក្នុងទំហំទឹកប្រាក់ប្រមាណ២០លានដុល្លារ នឹងសាងសង់រួចរាល់ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣នេះ។

ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់លើកទី៣នេះ សាងសង់ឡើងក្នុងគោលបំណងបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយ ឲ្យក្លាយទៅជាទឹកស្អាតដែលស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ។ចំពោះការសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់លើកទី៣វិញបានប្រើប្រាស់បច្ចេកវិទ្យា Membrane Aerated Biofilm Reactor (MABR) ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសអ៊ីស្រាអ៊ែលហើយត្រូវបានអនុវត្តដោយក្រុមហ៊ុន Xwater Technology រយៈពេល២២ខែ។

គិតមកដល់បច្ចុប្បន្ននេះ ខេត្តព្រះសីហនុមានស្ថានីយ៍ប្រពឹត្តិកម្មទឹកកខ្វក់ចំនួន៣ ដោយនីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី១មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥២០០ ម៉ែត្រគូប/ថ្ងៃ។ ចំណែកស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី២មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧២០០ ម៉ែត្រគូប/ថ្ងៃ។ រីឯស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដែលកំពុងបើកការដ្ឋានសាងសង់នៅពេលនេះមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០០០០ ម៉ែត្រគូប/ថ្ងៃ។

លើសពីនេះ ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទាំង៣បានផ្តល់អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសង្គម ដល់ខេត្តព្រះសីហនុដោយធ្វើឲ្យបរិស្ថានល្អ មានសោភ័ណភាព និងទទួលបានភ្ញៀវទេសចរច្រើននាពេលខាងមុខដោយមានស្ថេរភាព ប្រសិទ្ធភាព សន្សំសំចៃថាមពល គ្មានសំឡេងរំខានគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ និងរួមចំណែកដល់ការថែរក្សាបរិស្ថានផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236