ក្រសួងសេដ្ឋកិច្ច ដាក់ឲ្យអនុវត្តកម្មវិធី«ប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត»
Posted by -
Phoung Somphors
Published on -
4/5/2023 1:34 PM

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចដាក់ឲ្យអនុវត្តនូវ«កម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត» ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ តទៅ ដើម្បីចូលរួមអនុវត្តនូវកាតព្វកិច្ចរបស់កម្ពុជា ក្នុងក្របខ័ណ្ឌព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោក។ កិច្ចព្រមព្រៀងនោះ គឺសម្រួលពាណិជ្ជកម្ម និងដើម្បីលើកទឹកចិត្តដល់ធុរជនមានអនុលោមខ្ពស់ស្របតាមគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ រដ្ឋាភិបាលកម្ពុជា ក៏ដូចជាឧត្តមានុវត្តអន្តរជាតិផងដែរ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា កម្មវិធីខាងលើគឺជាកម្មវិធីមួយនៃភាពជាដៃគូរវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងផ្នែកឯកជន ក្នុងការសម្រួលពាណិជ្ជកម្ម និងធ្វើឲ្យប្រសើរឡើងនូវសន្តិសុខ និងសុវត្ថិភាពនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល។

តាមរយៈកម្មវិធីនេះដែរ ប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត នឹងទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ និងការលើកទឹកចិត្តនានាពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការអនុវត្តនីតិវិធីគយ ឬការបំពេញបែបបទគយ រួមទាំងអត្ថប្រយោជន៍ពីការចុះកិច្ចព្រមព្រៀងទទួលស្គាល់ប្រតិបត្តិករសេដ្ឋកិច្ច បានទទួលការអនុញ្ញាតទៅវិញទៅមកជាមួយបណ្តាប្រទេសជាដៃគូនានានៅលើពិភពលោក។

សូមអានលម្អិតអំពីសេចក្តីប្រកាសដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដាក់ឲ្យអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាតដូចតទៅ៖

 

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236