ក្រុមហ៊ុន២ទៀត CDC អនុញ្ញាតឱ្យបង្កើតរោងចក្រកាត់ដេរនៅភ្នំពេញនិងកំពង់ស្ពឺ ក្នុងដើមទុនជាង ១០លានដុល្លារ
Posted by -
Phoung Somphors
Published on -
5/5/2023 11:06 AM

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចឱ្យក្រុមហ៊ុនចំនួន២ទៀត បោះទុនវិនិយោគប្រមាណ ១០លានដុល្លារ ដើម្បីបង្កើតរោងចក្រកាត់ដេរ នៅរាធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ ការអនុញ្ញាតតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនទាំង២នេះ គឺធ្វើឡើងតាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា របស់ CDC ។

បើតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី០៥​​ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមហ៊ុនទាំង២ ដែលគណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគនោះ ទី១ មានឈ្មោះ Z.S.M GARMENT(CAMBODIA) CO., LTD វិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ក្នុងទំហំទុនប្រមាណ ៥,១លានដុល្លារ ដែលអាចបង្កើតការងារបានចំនួន១.៨៨៦កន្លែង។

សម្រាប់ក្រុមហ៊ុនទី២ មានឈ្មោះ SUXINGMAXGARMENT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបោះទុនវិនិយោគប្រមាណ ៥,០៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.១៨៦កន្លែង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236