គយកម្ពុជា ចូលរួមកម្មវិធីនិយាយពី«ឌីជីថលគយជាសាកល»នៅប្រទេសកូរ៉េ ជាមួយប្រទេស ៧៥ផ្សេងទៀត
Posted by -
Phoung Somphors
Published on -
20/5/2023 3:35 PM

ភ្នំពេញ៖ គយកម្ពុជា ចូលរួមក្នុងកម្មវិធីសប្តាហ៍គយកូរ៉េឆ្នាំ២០២៣ ស្តីពី«កិច្ចសហប្រតិបត្តិការគយ និងឌីជីថលគយជាសាកល» ជាមួយនឹងប្រតិភូគយនៃប្រទេសចំនួន ៧៥ រួមទាំងអង្គការអន្តរជាតិ និងវិស័យកជនទទាក់ទងនឹងផ្នែកគយផងដែរ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ កាលពីចុងខែមេសាកន្លេងទៅ។

សម្រាប់ការចូលរួមរបស់កម្ពុជា គឺដឹកនាំឱ្យឯកឧត្តមគុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ក្នុងកម្មវិធីសប្តាហ៍គយកូរ៉េ ឆ្នាំ២០២៣ ដែលបានរៀបចំកាលពីថ្ងៃទី២៦-២៨ ខែមេសាកន្លងទៅនោះ មានគោលបំណងចែករំលែកបទពិសោធ ការអនុវត្តល្អនៃបច្ចេកវិទ្យាថ្មីៗ និងពិភាក្សាពីបញ្ហាប្រឈមរួមនៃសហគមន៍គយអន្តរជាតិ។ កម្មវិធីនោះ ក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃរដ្ឋបាលគយក្នុង ការចូលរួមផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងចែករំលែកចំណេះដឹងថ្មីៗពាក់ព័ន្ធនឹងការកំណត់យុទ្ធសាស្រ្ត ដើម្បីជំរុញការអនុវត្តឌីជីថលគយ ឆ្លើយតបនឹងបរិបទសេដ្ឋកិច្ចឌីជីថលនិងបរិយាកាសពាណិជ្ជកម្មអន្តរជាតិ ដែលបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សផងដែរ។

ក្រោយចូលនៅក្នុងកម្មវិធី ដែលបានរៀបចំនៅទីក្រុងសេអ៊ូលនោះ ថ្នាក់ដឹកនាំនៃកិច្ចប្រជុំតុមូលបានឯកភាពនិងអនុម័តសេចក្តីប្រកាស រួមស្តីពី«កិច្ចសហប្រតិបត្តិការគយនិងឌីជីថលគយជាសាកល»។ ទន្ទឹមនោះ ក្រោយកម្មវិធីសប្តាហ៍គយកូរ៉េ ឆ្នាំ២០២៣ អគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា បានចូលរួមចុះហត្ថលេខាលើសេចក្តីប្រកាសរួមស្តីពី«កិច្ចសហប្រតិបត្តិការគយលើការបង្ក្រាបគ្រឿងញៀនក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក»ផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236