សម្ដេច ហ៊ុន សែន​ ឱ្យ កម្ពុជា-សិង្ហបុរី ពិនិត្យ​ការ​អនុវត្ត​​កិច្ចព្រមព្រៀងនិងអនុស្សរណៈលើវិស័យថាមពល និងទីផ្សារកាបោន
Posted by -
Phoung Somphors
Published on -
20/5/2023 3:35 PM

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ស៊ុន បានលើកទឹកចិត្តឱ្យភាគីកម្ពុជា-សិង្ហបុរី ពិនិត្យមើលការជំរុញការអនុវត្តតាមកិច្ចព្រមព្រៀង និងនិងអនុស្សរណៈដែលបានចុះហត្ថលេខារួចហើយជាពិសសេស​នៅ​លើវិស័យ ថាមពល និងវិស័យទីផ្សារកាបូន។

​ឯកឧត្ដមឯកឧត្តម Teo Chee Hean ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខ​ជាតិសិង្ហបុរី និងគណៈប្រតិភូ បានបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញទំនាក់​ទំនងរវាង​ប្រទេសទាំងពីរឱ្យឈានឡើងមួយកម្រិតទៀត។ជាមួយគ្នានេះ ឯឧត្តម Teo Chee Hean និងគណៈប្រតិភូ និងបានជួបពិភាក្សាការងារជាមួយនឹងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីស្តីការគណៈរដ្ឋមន្ត្រីនាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះផងដែរ។

ពាក់ព័ន្ធនឹងការជំរុញ​ទំនាក់​ទំនងរវាងប្រទេសទាំងពីរ ដើម្បីឈានឡើងមួយ​ជំហាន​ទៀត សម្ដេច ហ៊ុន សែន បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិ​ការ ដែលមាន​ស្រាប់និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទន្ទឹមនេះសម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យភាគីទាំងពីរពិនិត្យ​មើលការជំរុញការអនុវត្តតាមកិច្ចព្រមព្រៀង និងអនុស្សរណៈដែលបានចុះ​ហត្ថលេខារួច​ហើយ ជាពិសសេស នៅលើវិស័យថាមពលនិងវិស័យទីផ្សារកាបូន។

ក្នុងជំនួបជាមួយនឹងប្រតិភូរបស់ប្រទេសសិង្ហបុរីសម្តេច ហ៊ុន សែន ក៏បានលើកទឹកចិត្តឱ្យមានការពិនិត្យមើលលទ្ធភាពក្នុងការធ្វើកិច្ចសហ​ប្រតិ​បត្តិការលើវិស័យដទៃទៀតដែលអាចធ្វើទៅបានផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236