ពន្ធដារ ប្រមូលចំណូលបានជាង ២៤០លានដុល្លារ ក្នុងខែមេសា ឆ្នាំ២០២៣
ភ្នំពេញ៖ ក្នុងខែមេសា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យអនឡាញបានចំនួន ៩៨៤,៥៩ ប៊ីលានរៀល (ប្រមាណ ២៤៣,១១លានដុល្លារ) ស្មើនឹង ៦,៨១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
ដោយឡែក លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ-អាករ សម្រាប់រយៈពេល៤ខែ ឆ្នាំ២០២៣នេះ បានចំនួន ៦៤៤២,៥៤ ប៊ីលានរៀល (ប្រមាណ ១៥៩០,៧៥លានដុល្លារ) ស្មើនឹង ៤៤,៥៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើយោងតាមកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមេសា និងសម្រាប់រយៈពេល៤ខែ ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានចុះផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕