CDC អនុម័តឲ្យក្រុមហ៊ុន២ បោះទុនជាង ១១លានដុល្លារ ដើម្បីបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន២ បោះទុនវិនិយោគប្រមាណ ១១,៤លានដុល្លារ ដើម្បីបង្កើតរោងចក្រ នៅខេត្តកំពង់ស្ពឺ ដែលអាចបង្កើតការងារបានប្រមាណ ៥៦៩៧កន្លែង។
បើតាម CDC នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិនិយោគបនបត្រចុះបញ្ជីវិនិយោគដល់ក្រុមហ៊ុនចំនួន២ ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង នៅខេត្តកំពង់ស្ពឺដូចគ្នា។ មានក្រុមហ៊ុន Genmei Industrial (Cambodia) Co., Ltd បោះទុនប្រមាណ ៥,៨លានដុល្លារ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលអាចបង្កើតការងារបានចំនួន ៣៧៦៩កន្លែង។ ចំណែក ក្រុមហ៊ុន Tai Fong Shoes (Cambodia) Manufacturing Co., Ltd បោះទុនចំនួន ៥,៦លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលស្ថិតនៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ និងអាចបង្កើតការងារបានប្រមាណ ១៩២៨កន្លែង៕