ពន្ធដារ ប្រកាសហៅម្ចាស់ក្រុមហ៊ុនចំនួន១១ ឲ្យចូលខ្លួនដោះស្រាយបំណុលពន្ធជូនរដ្ឋ
Posted by -
Phoung Somphors
Published on -
20/5/2023 10:04 PM

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ កោះហៅម្ចាស់ក្រុមហ៊ុនចំនួន១១ ឲ្យចូលខ្លួនដោះស្រាយបំណុលពន្ធជូនរដ្ឋ ដោយមិនឲ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធ និងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។

បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ចំនួន៧ផ្សេងៗគ្នា ផ្ញើទៅកាន់អភិបាលក្រុមហ៊ុនទាំងនោះ មានដូចជា៖ ១. លោក ផាម ប៊ុនហុង អភិបាលក្រុមហ៊ុន ប៊ី អិម & អ៊ី វើកសប។ ទី២. លោក ស្រី អ៊ឹង បូផាន អភិបាលក្រុមហ៊ុន មេហ្គាតុន ស៊ីឃ្យួរឹធី ឯ.ក។ ទី៣. លោកស្រី ផាន់ សុចិន្តា អភិបាលក្រុមហ៊ុន ដាប់បែលយូ.ភី.អេស ស៊ីឃ្យូរឹធី។ ទី៤. លោក សុខ វណ្ណី អភិបាលក្រុមហ៊ុន ស៊ី.អេស.អេ.អេស ស៊ីឃ្យួរឹធី ខូ អិលធីឌី។ ទី៥. លោកស្រី សែ សាវី អភិបាលក្រុមហ៊ុន អេស.អេច.ខេ ដេខ័រ ឯ.ក។ ទី៦. លោក ចេត ដា អភិបាលក្រុមហ៊ុន ខេ-វ៉ុន ស៊ីឃ្យួរឹធី (ខេមបូឌា)។ ទី៧. លោក ហ៊ិន វិឡា អភិបាលក្រុមហ៊ុន ឡយអឹលធី ហ្វេតស៍ ស៊ីឃ្យូរឹធី សឺវីស។ ទី៨. លោក ឈឹម វុទ្ធី អភិបាលក្រុមហ៊ុន វុទ្ធី អិម អ៊ី ភី ឯ.ក។ ទី៩. លោកស្រី លឹម ស្រីមុំ អភិបាលក្រុមហ៊ុន ធី ស៊ី អាយ ស៊ី (ខេមបូឌា) ខនស្ត្រាក់សិន ឯ.ក។ ទី១០. លោក ជោត ហូ អភិបាលក្រុមហ៊ុន ធីអេចប៊ីជី ត្រេនស្ព័ត អេន ខនស្ត្រាក់សិន ឯ.ក និងទី១១ លោក ម៉ុន ហច អភិបាលក្រុមហ៊ុន ម៉ុន ប៊ីលឌីង ឯ.ក។

ក្នុងករណីអភិបាលក្រុមហ៊ុនទាំង១១ខាងលើ មិនព្រមចូលខ្លួនដោះស្រាយបំណុលពន្ធជូនរដ្ឋតាមកាលកំណត់ អគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយប្តឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236