រោងចក្រផលិតសំបកកង់រថយន្ត នៅក្រុងព្រះស៊ីហនុ ដែលមានតម្លៃ៣០០លានដុល្លារដាក់ឱ្យប្រើប្រាស់!
Posted by -
Phoung Somphors
Published on -
22/5/2023 3:48 PM

ភ្នំពេញ៖ រោងចក្រផលិតសំបកកង់រថយន្តមួយ នៅក្នុងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុមព្រះសីហនុ ដែលមានទុនវិនិយោគប្រមាណ ៣០០លានដុល្លារ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ផ្លូវការ ក្រោមវត្តរបស់សម្តេច ហ៊ុន សែន និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ។

រោងចក្រផលិតសំបកកង់រថយន្ត នេះជាការវិនិយោគរបស់ក្រុមហ៊ុន ក្រុមហ៊ុន General Tire Technology (Cambodia) ដែលមានទុនវិនិយោគ ៣០០លានដុល្លារ និងជាគម្រោងវិនិយោគធំជាងគេបង្អស់ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ហើយក៏ជាគម្រោងដែលមានទុនវិនិយោគលើសពី ១០០លានដុល្លារ លើកទី១ មកពីខេត្តជាំងស៊ូ នៃប្រទេសចិន ផងដែរ។

រោងចក្រផលិតសំបកកង់រថយន្ត របស់ក្រុមហ៊ុន General Tire Technology (Cambodia) នេះ បានប្រើប្រាស់បច្ចេកវិទ្យាទំនើបស្របទៅនឹងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ដែលមានតម្លៃបន្ថែមខ្ពស់ ប្រើប្រាស់វត្ថុធាតុដើមកៅស៊ូធម្មជាតិក្នុងស្រុកប្រមាណជិត ៥ពាន់តោនក្នុងមួយឆ្នាំ។ នៅពេលដំណើរការផលិតកម្ម រោងចក្រនេះ អាចផលិតសំបកកង់ជិត ១,៣លានសំបកកង់ ក្នុងមួយឆ្នាំដែលនឹងប្រើប្រាស់កម្មករនិយោជិតប្រមាណ ១១៥០នាក់។

សូមបញ្ជាក់ថា ការវិនិយោគដ៏ធំនេះ គឺបង្ហាញពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងសក្ដានុពលនៃការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេល ១៥ឆ្នាំ នៅតំបន់សេដ្ឋកិច្ចពិសេស  ក្រុងព្រះសីហនុ និងមើលឃើញពីឱកាសទីផ្សារដ៏មានសក្តានុពលរបស់កម្ពុជា ក្រោយពីកម្ពុជាបានចូលក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236