ន.ប.ធ ទទួលស្គាល់ក្រុមហ៊ុនចំនួន២ ជាក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច
Posted by -
Phoung Somphors
Published on -
1/6/2023 9:57 PM

ភ្នំពេញ៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ) បានទទួលស្គាល់ក្រុមហ៊ុន អេស អិន គ្លូប៊ល អឹព្រេហ្សល (S M Global Appraisal Inc) និងក្រុមហ៊ុន  អ៊ិនឌីភេនដិនថ៍ ប្រផឹធី សឺវីស ខូល អិលធីឌី (Independent Property Services Co., Ltd) ជាក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច ដោយក្រុមហ៊ុនទាំងពីរនេះ បានបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់តាមបទប្បញ្ញត្តិជាធរមាន។

បើតាមសេចក្តីជូនដំណឹងរបស់និយ័តករបរធនបាលកិច្ច នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ ចំពោះបរធនបាល បរធនបាលទាយក ឬអ្នកផ្តល់វិភាគទានបរធនបាលកិច្ច បុគ្គលផ្តល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច និងសាធារណជនទូទៅ ដែលមានបំណងប្រើប្រាស់សេវាវាយតម្លៃ ក្នុងវិស័យបរធនបាលកិច្ច អាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុនទាំងពីរខាងលើបាន៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236