ក្រសួងពាណិជ្ជកម្ម ជំរុញឲ្យសហគ្រិនខ្មែរចូលរួមពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិនលើកទី៦ នៅចិន
Posted by -
Phoung Somphors
Published on -
1/6/2023 10:05 PM

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងបន្តដឹកនាំគណៈប្រតិភូពាណិជ្ជកម្មទៅចូលរួមពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិន លោកទី៦ “The 6th China International Import Expo (CIIE)” នាថ្ងៃ០៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីទទួលបានជោគជ័យចំនួន ០៥លើក រួចមកហើយកាលពីពេលកន្លងទៅនេះ។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ពិព័រណ៍ពាណិជ្ជកម្មខាងលើ គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំមួយរបស់ប្រទេសចិន និងជាវេទិកាធុរកិច្ចដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការជាអន្តរជាតិលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងការទូតរវាងបណ្តាប្រទេសដែលចូលរួមទាំងអស់ ជាមួយប្រទេសចិន។

បណ្តាសហគ្រិន និងវិនិយោគិន ដែលមានបំណងស្វែងរកដៃគូពាណិជ្ជកម្មថ្មី ឬមានបំណងតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មឡើងវិញជាមួយពាណិជ្ជករចិន និងអន្តរជាតិ សូមរៀបចំដាក់ពាក្យចូលរួមព្រឹត្តិការណ៍ពិព័រណ៍ខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ជាកំណត់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន៖ ដីឡូតិ៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានលេខទូរសព្ទ៖ ០១៦ ៤១៦ ៨២៥/ ០៨៦ ៣៣៣ ៩៣៣ និងអ៊ីម៉ែល៖ Chaoji168@gmail.com / Sorn_pitou@yahoo.com ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236