ពន្ធដារ ហៅម្ចាស់ក្រុមហ៊ុនចំនួន ២ ឲ្យទូទាត់បំណុលពន្ធជូនរដ្ឋ
Posted by -
Phoung Somphors
Published on -
6/6/2023 1:37 PM

ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ២ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ កោះហៅឲ្យចូលខ្លួនទូទៅបំណុលពន្ធជូនរដ្ឋ ដោយមិនឲ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធ និងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។

បើតាមលិខិតអញ្ជើញរបស់អគ្គនាយកដ្ឋានពន្ធដារ ចំនួន២ផ្សេងគ្នា ផ្ញើទៅកាន់នាយកក្រុមហ៊ុននោះរួមមាន៖ ១. លោកស្រី Ye Mao នាយកក្រុមហ៊ុន ខេមបូឌាន ណរប៊ីសាន់ ខនស្ត្រាក់សិន អេន  អេនជីនារី ឯ.ក និងទី២ លោក Wang Jinwen នាយកក្រុមហ៊ុន ទូកៃ ខនស្ត្រាក់សិន ឯ.ក។

អគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយប្តឹងទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ក្នុងករណីនាយកក្រុមហ៊ុនទាំងពីរខាងលើមិនព្រមចូលខ្លួនទូទាត់បំណុលពន្ធជូនរដ្ឋ តាមកាលកំណត់៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236