ក្រុមហ៊ុន ៨ ទៀត​ ត្រូវ​បាន​ពន្ធដារ ហៅទៅ​ដោះ​ស្រាយ​បំណុល​ពន្ធជូន​រដ្ឋ
Posted by -
Phoung Somphors
Published on -
9/6/2023 2:00 PM

ភ្នំពេញ៖ អគ្គនាយក​ដ្ឋានពន្ធដារ កោះ​ហៅ​ម្ចាស់​ក្រុម​ហ៊ុនចំនួន៨ ឲ្យ​ចូល​ខ្លួន​ដោះ​ស្រាយ​បំណុល​ពន្ធជូន​រដ្ឋ​ ដោយ​មិន​ឲ្យ​លើស​ពី​ ១៥ថ្ងៃ បន្ទាប់ពីការជូន​ដំណឹង​របស់អគ្គនាយក​ដ្ឋានពន្ធដារ​ កាល​ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដោយ​ផ្អែក​តាម​ច្បាប់​ស្តីពីសារពើ​ពន្ធ និង​ប្រកាស​ស្តី​ពី​ការគ្រប់​គ្រង​បំណុល​ពន្ធ។

បើតាមលិខិត​អញ្ជើញ​របស់អគ្គនាយក​ដ្ឋានពន្ធដារចំនួន​៨ ផ្សេងគ្នា ផ្ញើទៅ​កាន់​អគ្គនាយក​ក្រុមហ៊ុនទាំងនោះ មាន​ដូចជា៖ ១. លោក​ ផន អ៊ុយ​លី អគ្គនាយក​ក្រុមហ៊ុន ហាង​លក់​ម៉ូតូ​ ឈឹម​នាង។ ទី២. លោក-លោកស្រីនាយក​ សហគ្រាស សៀក​ ឈៀវ ឡេង អ៊ិនធើប្រាយ។ ទី៣. លោក Yang Jing អគ្គនាយក​ក្រុមហ៊ុន​ ស៊ីអិន ប៉ាវ​ តាវ ហ្គ្រីន​ ខនស្ត្រាក់​សិន មេធៀរៀល ឯ.ក។ ទី៤. លោកស្រី Chen Xin អគ្គនាយិកា​ក្រុមហ៊ុន ឈឺចេង អ៊ិនធើណេសិនណល​ (ខេមបូឌា) អ៊ិនស្តឹឡេសិន អេជីនារីង អេឃ្វីបម៉ិន​ ឯ.ក។ ទី៥. លោក Deng Longqing អគ្គនាយកក្រុមហ៊ុន ឆាយណា គ័ងស៊ី ភីនហ្គល អាលុយមីញ៉ូម មេធៀរៀល​ កម្ពុជា ឯ.ក។ ទី៦. លោក Ding Yitong អគ្គនាយក​ក្រុមហ៊ុន ស៊ីអិន តុង ស៊ីន ឯ.ក។ ទី៧.លោក Zou Yangyiran អគ្គនាយកក្រុមហ៊ុន ជាវ នួប៊ីលឌីង មេធៀរៀល​ ផាតនើ​ស៊ីប (ខេម​បូឌា) ឯ.ក និងទី៨ លោក Somsak Sujjapornkul អគ្គនាយក​ក្រុមហ៊ុន ស៊ីន​ភើម​ភូន ខូ អិលធីឌី។

ក្នុង​ករណី​អគ្គនាយក​ក្រុមហ៊ុនទាំង៨ខាងលើ​ មិនព្រមចូល​ខ្លួនដោះ​ស្រាយ​បំណុល​ពន្ធជូន​រដ្ឋ​តាម​កាល​កំណត់​ អគ្គនាយក​ដ្ឋានពន្ធដារ នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ ដោយ​ប្តឹងទៅ​តុលាការដើម្បី​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ជាធរមាន៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236