៥ខែដើម​ឆ្នាំ២០២៣ កម្ពុជា​ រក​ចំណូល​ពីការ​នាំចេញស្រូវអង្ករ​បានជាង ៧៣០​លានដុល្លារ
Posted by -
Phoung Somphors
Published on -
9/6/2023 1:57 PM

ភ្នំពេញ៖ ក្នុរយៈពេល​៥ខែ​ នៃឆ្នាំ២០២៣នេះ កម្ពុជាបាន​នាំចេញ​អង្ករតាម​រយៈ​ក្រុមហ៊ុនចំនួន​ ៤៨ក្រុមហ៊ុន ​បាន​អង្ករ​​ចំនួន​ ២៧៨ ១៨៤តោន  និងស្រូវចំនួន ២ ១៤២ ៤៨៣តោន គិតជា​ទឹក​ប្រាក់​សរុប​ប្រមាណ ៧៣៦,៩០​លានដុល្លារ។ នេះ​បើ​តាម​របាយការណ៍​នាំចេញស្រូវនិងអង្ករ សម្រាប់​រយៈពេល​ ៥ខែដំបូង​ក្នុង​ឆ្នាំ២០២៣ របស់​សហព័ន្ធស្រូវអង្ករ​កម្ពុជា កាល​ពីថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ២០២៣។

របាយការណ៍​ដដែរ បាន​ឲ្យ​ដឹង​ថា ការ​នាំចេញ​អង្ករ​ទៅ​កាន់​គោល​ដៅចំនួន៤៩ គិតជា​ទឹក​ប្រាក់​បានចំនួន ១៩១,៦៤​លានដុល្លារ។ ក្នុងនោះ​ការ​នាំចេញ​អង្ករទៅកាន់​ប្រទេស​នៅក្នុង​ទ្វីបអឹរ៉ុប​ចំនួន ២៥ប្រទេស គ្របដណ្តប់​ចំនួន ៣៧,៩៣% គិតជាទឹក​ប្រាក់បាន​​ប្រមាណ ៧១,​៩៩​លានដុល្លារ។ ប្រទេសអាស៊ានចំនួន៤ ស្មើ​នឹង​ ៤,៨៦% ដែល​ក្នុងនោះ​ប្រទេសហ្វីលីពីន​ ជាទីផ្សារ​ទើបនាំចេញ​ក្នុងបរិមាណ​ធំលើកទី១ បាន​ចំនួន ២ ៥៧៥តោន និង​ទីផ្សារ​ផ្សេងៗចំនួន ២០គោល​ដៅ​ ស្មើ​នឹង​ ១០,​៧៨%។ ចំណែក​ប្រទេសចិន នៅ​តែជាទីផ្សារ​ចម្បង​របស់​កម្ពុជា ដែល​គ្រប​ដណ្តប់​លើការនាំចេញ​សរុបរបស់​កម្ពុជាចំនួន ៤២,៤៣% គិតជាទឹក​ប្រាក់​ចំនួន ៧៧,៤២លានដុល្លារ។

ជាមួយ​គ្នានេះ កម្ពុជា​ ក៏​បាន​នាំចេញ​អង្ករ​ក្រអូបគ្រប់​ប្រភេទ​បានចំនួន ៨៣,​៤៩% អង្ករស​បានចំនួន ១០,៨៧% អង្ករចំហុយ​បានចំនួន ៣,៧១% អង្ករ​សរីរាង្គ​បានចំនួន ១,៩៣% និង​បាន​នាំចេញ​ស្រូវ​​ទៅ​កាន់​ប្រទេសវៀត​ណាម​ បានចំនួន ២ ១៤២​ ៤៨៣តោន គិតជាទឹក​ប្រាក់​ប្រមាណ ៥៤៥,២៦លានដុល្លារ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236