តោះចូលរួមជាមួយ FECA2023 ! កាន់តែប្លែកអស្ចារ្យ ដើម្បីចំណេះដឹងហិរញ្ញវត្ថុ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា
ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងពានរង្វាន់ស្តីពី«ចំណេះដឹងហិរញ្ញវត្ថុ» ហៅកាត់ថា (FECA) ប្រចាំឆ្នាំ២០២៣ ជាមួយនឹងកម្មវិធីកាន់តែប្លែក! កាន់តែអស្ចារ្យ! កាន់តែចាប់អារម្មណ៍! បានមកដល់ហើយ។ ចុះឈ្មោះឥឡូវនេះដើម្បីទទួលបានទាំងចំណេះដឹងហិរញ្ញវត្ថុ, ចំណេះដឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ, ចំណេះដឹងស្តីពីការផលិតមាតិកាវីដេអូខ្លីៗ, ការប្រើប្រាស់និងគ្រប់គ្រងបណ្តាញសង្គម (Social Media) និងការធ្វើការងារជាក្រុម ព្រមទាំងប្រាក់រង្វាន់និងពានរង្វាន់ជាច្រើនទៀត។
FECA ឆ្នាំ២០២៣នេះ ផ្តោតលើប្រធានបទ៖«ឈ្វេងយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ»ដើម្បីលើកទឹកចិត្តដល់យុវជនកម្ពុជាដែលមានទេពកោសល្យតាមរយៈខ្លឹមសារវីដេអូ និងប្រព័ន្ធផ្សព្វផ្សាយសង្គមបានសិក្សាបន្ថែមអំពីបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) និងដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា។
ចាប់ផ្តើមបើកទទួលពាក្យចុះឈ្មោះពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣០ ខែមិថុនា ជាមួយនឹងលក្ខខណ្ឌងាយៗ ដោយគ្រាន់តែរកដៃគូបង្កើតជាក្រុមឱ្យបានសមាជិកចាប់ពី ២ទៅ៣នាក់, ជាជនជាតិខ្មែរដែលមានអាយុចាប់ពី១៨ដល់៣០ឆ្នាំ និងត្រូវតែចូលរួមសកម្មភាពទាំងអស់របស់ FECA ។ (សូមចុះឈ្មោះតាមតំណភ្ជាប់នេះ៖ https://feca-cambodia.com/)
ក្រុមបេក្ខជនដែលត្រូវបានជ្រើសរើសនឹងទទួលបានអត្ថប្រយោជន៍ក្នុងកម្មវិធី FECA រួមមាន៖ កម្មវិធីបណ្តុះបណ្តាលបំណិនហិរញ្ញវត្ថុ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ, ការសរសេរមាតិកាសម្រាប់ផលិតវីដេអូ, ស្វែងយល់ពីការប្រើប្រាស់ឧបករណ៍និងបច្ចេកទេសសម្រាប់ផលិតវីដេអូ, ការផលិតវីដេអូ និងរបៀបនៃការផ្សព្វផ្សាយលើបណ្ដាញសង្គមផងដែរ។ កាន់តែពិសេស ក្រុមបេក្ខជនទទួលបានគ្រូបង្គោលចាំណែនាំនិងប្រឹក្សាយោបល់ក្នុងដំណើរការផលិតវីដេអូតាំងពីដើមរហូតដល់ចប់ ហើយក្រុមដែលទទួលបានជ័យលាភីចំនួន៣ក្រុម នឹងទទួលបានពានរង្វាន់ ប្រាក់រង្វាន់ និងមេដាយផងដែរ។
សូមបញ្ជាក់ផងដែរថា កម្មវិធីនឹងចាប់ផ្តើមបើកឱ្យមានវគ្គតម្រង់ទិសណែនាំអំពីកម្មវិធីប្រកួតនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ នៅហ្វេកធឺរីភ្នំពេញផងដែរ។ ទាំងក្រុមបេក្ខជនដែលបានចុះឈ្មោះរួច និងក្រុមដែលមានការចាប់អារម្មណ៍ ប៉ុន្តែនៅស្ទាក់ស្ទើរក្នុងការចូលរួមប្រកួត ក៏អាចចូលក្នុងកម្មវិធីតម្រង់ទិសណែនាំនេះសិនបានផងដែរ ដើម្បីទទួលបានព័ត៌មានកាន់តែស៊ីជម្រៅ កុំភ្លេចចូលរួមទាំងអស់។
រួមគ្នាលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការចូលប្រកួតនិងផ្សព្វផ្សាយនៅក្នុងកម្មវិធីប្រកួតប្រជែងពានរង្វាន់ស្តីពី«ចំណេះដឹងហិរញ្ញវត្ថុ» (FECA) ប្រចាំឆ្នាំ២០២៣ ក្រោមប្រធានបទ៖«ឈ្វេងយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ»នេះ៕