៥ខែដើមឆ្នាំ២០២៣ ពន្ធដារ ប្រមូលចំណូលបានជាង ២៣៥លានដុល្លារ
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យអនឡាញ ក្នុងខែឧសភា ឆ្នាំ២០២៣នេះ បានចំនួន ៩៥៥,៣៧ ប៊ីលានរៀល (ប្រមាណ ២៣៥,៨៩លានដុល្លារ) ស្មើនឹង ៦,៦០% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
បើយោងតាមកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែឧសភា និងសម្រាប់រយៈពេល៥ខែ ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានចុះផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ ឃើញថា លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ-អាករ សម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២៣ បានចំនួន ៧ ៣៨៩,០៨ ប៊ីលានរៀល (ប្រមាណ ១៨២៦,៦៩លានដុល្លារ) ស្មើនឹង ៥១,១៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣៕