ក្រុមហ៊ុនចំនួន៥ទៀត ត្រូវបានពន្ធដារ ហៅទៅដោះស្រាយបំណុលពន្ធជូនរដ្ឋ
Posted by -
Phoung Somphors
Published on -
20/6/2023 12:08 PM

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ កោះហៅម្ចាស់ក្រុមហ៊ុនចំនួន៥ ឲ្យចូលខ្លួនដោះស្រាយបំណុលពន្ធជូនរដ្ឋតាមកាលកំណត់ ដោយមិនឲ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ ដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធ និងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។

បើតាមលិខិតអញ្ជើញរបស់អគ្គនាយកដ្ឋានពន្ធដារចំនួន៥ ផ្សេងៗគ្នា ផ្ញើទៅកាន់អភិបាលក្រុមហ៊ុនទាំងនោះរួមមាន៖ ១. លោក Wang Xiaohui អភិបាលក្រុមហ៊ុន ឡាន សេង ឌាន អេឡិកទ្រីក (ខេមបូឌា) ឯ.ក។ ទី២. លោក Chen Yuezhou អភិបាលក្រុមហ៊ុន វីង ហ្វាស់ ត្រេដ ឯ.ក។ ទី៣. លោក Zhong Wei អភិបាលក្រុមហ៊ុន ជេ អេច តែកឌីង ខាថិន ឯ.ក។ ទី៤. លោក Yu Yuanfeng អភិបាលក្រុមហ៊ុន វ៉ាលអិល ខឹឡឺ តែកឃីង ឯ.ក និងទី៥ លោក Qiao Rui អភិបាលក្រុមហ៊ុន ឈាវ ស័ងយ៉ី ផេភើរ។

ក្នុងករណីអភិបាលក្រុមហ៊ុនទាំង៥ខាងលើ មិនព្រមចូលខ្លួនដោះស្រាយបំណុលពន្ធជូនរដ្ឋតាមកាលកំណត់ អគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការតាមផ្លូវច្បាប់ដោយប្តឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236